Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ជន‌គណនា 11:31

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​នាំ​សត្វ​ក្រួច​ពី​សមុទ្រ​មក ហើយ​ឲ្យ​ធ្លាក់​ក្បែរ​ជំរំ មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណេះ ហើយ​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណោះ ជុំ‌វិញ​ជំរំ​ទាំង​អស់ ហើយ​គ​លើ​គ្នា​កម្ពស់​ប្រហែល​ពីរ​ហត្ថ​ពី​ដី។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​សុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​សត្វ​ក្រួច​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​នំប៉័ង ជា​បរិបូរ​ពី​ស្ថាន‌សួគ៌។

ព្រះ‌អង្គ​ក៏បាន​ប្រទាន​តាម​សំណូម​របស់​គេ តែ​ក៏​ចាត់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត នៅ​ក្នុង​ចិត្ត​គេ​វិញ។

ព្រះ‌អង្គ​ហើយ​ដែល​ធ្វើ​ឲ្យ​ពពក​ឡើង​ពី​ចុង​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បញ្ចេញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​មក​ដែរ។

លោក​ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​លើ​ស្រុក​នោះ ពេញ​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​ក៏​បក់​នាំ​ហ្វូង​កណ្តូប​មក។

ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​លិច​យ៉ាង​ខ្លាំង កៀរ​កណ្តូប​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ក្រហម អស់​ទៅ គ្មាន​សល់​កណ្តូប​ណា​មួយ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត​ឡើយ។

តែ​ព្រះ‌អង្គ​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ នោះ​សមុទ្រ​បាន​គ្រប​គេ​បាត់ គេ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ ដូចជា​ដុំ​សំណ។

នៅ​ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ជំរំ ហើយ​ព្រឹក​ឡើង មាន​ទឹក​សន្សើម​នៅ​ជុំ‌វិញ​ជំរំ។

បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ជំរំ​វិញ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម