បន្ទាប់មក លោកម៉ូសេ និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅជំរំវិញ។
ប៉ុន្ដែ លោកម៉ូសេតបទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទៅជាហោរាទាំងអស់គ្នា ហើយសូមឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណព្រះអង្គលើគេផង!»។
ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់នាំសត្វក្រួចពីសមុទ្រមក ហើយឲ្យធ្លាក់ក្បែរជំរំ មានចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណេះ ហើយចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណោះ ជុំវិញជំរំទាំងអស់ ហើយគលើគ្នាកម្ពស់ប្រហែលពីរហត្ថពីដី។
ពេលនោះ លោកម៉ូសេក្រោកឡើង ដើរទៅរកដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមក្រោយ។