«ពេលណាអ្នកទៅបោះទ័ពទាស់នឹងខ្មាំងសត្រូវ ត្រូវរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់។
ព្រះបាទយេហូសាផាតគង់នៅក្រុងយេរូសាឡិម ហើយទ្រង់យាងចេញទៅកណ្ដាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិម នាំគេវិលមកឯព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេវិញ។
ព្រះបាទហេសេគាបានធ្វើដូច្នោះ នៅក្នុងស្រុកយូដាទាំងមូល ទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អត្រឹមត្រូវ ហើយស្មោះត្រង់នៅចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់។
ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ នោះមិនត្រូវឲ្យពោលថា ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា ខ្ញុំនេះជាដើមឈើហួតហែងទេ។
ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។
ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទៅជាមិនស្អាត ព្រោះតែហេតុភេទអ្វីមួយកើតនៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងជំរំទេ
ចៅទួតដែលកើតពីពូជគេ អាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបាន»។
រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងអស់ គឺកងទ័ពទាំងមូលនាំគ្នាឡើងទៅយំនៅបេត-អែល។ គេអង្គុយនៅទីនោះ នៅចំពោះព្រះយេហូវ៉ា ព្រមទាំងតមនៅថ្ងៃនោះរហូតដល់ល្ងាច ហើយគេថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា។