ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទៅជាមិនស្អាត ព្រោះតែហេតុភេទអ្វីមួយកើតនៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងជំរំទេ
ប្រសិនបើមនុស្សណាចេញទឹកកាម នោះត្រូវងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
តែនៅពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ ហើយនៅពេលថ្ងៃលិច អ្នកនោះអាចចូលទៅក្នុងជំរំវិញបាន។
«ពេលណាអ្នកទៅបោះទ័ពទាស់នឹងខ្មាំងសត្រូវ ត្រូវរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់។
រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។