ចោទិយកថា 16:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។ សូមមើលជំពូក |
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។