ចោទិយកថា 16:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បន្ទាប់មក ត្រូវធ្វើបុណ្យសប្ដាហ៍ទីប្រាំពីរ ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្វាយតង្វាយស្ម័គ្រពីចិត្ត តាមភោគផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ។ សូមមើលជំពូក |
អ្នក និងកូនប្រុសកូនស្រីរបស់អ្នក ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រមទាំងបាវប្រុសបាវស្រីរបស់អ្នក ពួកលេវីដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដែលនៅក្នុងចំណោមអ្នករាល់គ្នា នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។