ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។
នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលប្រកាសថា គ្មានសេចក្តីរស់ឡើងវិញ គេចូលមកជួបព្រះអង្គហើយទូលសួរថា៖
មានពួកសាឌូស៊ីខ្លះដែលពោលថា គ្មានការរស់ឡើងវិញ បានមកជួបព្រះអង្គ ទូលថា៖
មានពួកសាឌូស៊ីខ្លះ ដែលប្រកាន់ថា គ្មានសេចក្តីរស់ឡើងវិញ គេមកទូលសួរព្រះយេស៊ូវថា៖
ពេលលោកមានប្រសាសន៍ដូច្នេះហើយ ពួកផារិស៊ី និងពួកសាឌូស៊ីក៏ទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។
ពេលលោកពេត្រុស និងលោកយ៉ូហាន កំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ នោះពួកសង្ឃ មេកងរក្សាព្រះវិហារ និងពួកសាឌូស៊ីក៏មកដល់។
ប្រសិនបើយើងប្រកាសថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ម្តេចបានជាអ្នករាល់គ្នាខ្លះនិយាយថា មនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ?