Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 23:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ផារិ‌ស៊ី និង​ពួក​សាឌូ‌ស៊ីក៏​ទាស់​ទែង​គ្នា ហើយ​អង្គ​ប្រជុំ​ក៏​បែក​ខ្ញែក​ទៅ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេ សូម​កុំ​ឲ្យ​គេ​និយាយ​ស្ដាប់​គ្នា​បាន ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​អំពើ​ឃោរឃៅ និង​ការឈ្លោះ​ប្រកែក​គ្នានៅ​ក្នុង​ទី​ក្រុង។

«កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​នាំ​សេចក្ដី​សុខ‌សាន្ត​មក​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​នាំ​សេចក្តី​សុខ‌សាន្ត​មក​ទេ តែ​ខ្ញុំ​នាំ​ដាវ​មក​ទេ​តើ!

ប៉ុន្តែ មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​បែក​បាក់​គ្នា ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក។

កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

ដ្បិត​ពួក​សាឌូ‌ស៊ីពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ឡើយ តែ​ពួក​ផារិ‌ស៊ី​ទទួល​ស្គាល់​ទាំង​អស់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម