ពួកគេក៏ធ្វើដូច្នេះមែន គឺបានផ្ញើតាមរយៈដៃរបស់លោកបារណាបាស និងលោកសុលទៅឲ្យពួកចាស់ទុំ។
៣ យ៉ូហាន 1:1 - Khmer Christian Bible ខ្ញុំជាចាស់ទុំ ជូនចំពោះលោកកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្ដីពិត។ ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំជាចាស់ទុំ សូមជម្រាបមកកៃយុស ជាប្អូនស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រអ្នកចាស់ទុំ ផ្ញើមកអ្នកកៃយុស ជាអ្នកស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់ពិតប្រាកដ អាល់គីតាប ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុស ជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។ |
ពួកគេក៏ធ្វើដូច្នេះមែន គឺបានផ្ញើតាមរយៈដៃរបស់លោកបារណាបាស និងលោកសុលទៅឲ្យពួកចាស់ទុំ។
ពេលនោះមានការច្របូកច្របល់ពេញក្រុង ហើយពួកគេសម្រុកចូលព្រមគ្នាទៅក្នុងទីលានមហោស្រព រួចចាប់លោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលជាគូកនរួមដំណើរជាមួយលោកប៉ូល។
ហើយលោកសូប៉ាត្រុស អ្នកក្រុងបេរា ជាកូនលោកពីរូស និងលោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ជាអ្នកក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ជាអ្នកស្រុកអាស៊ី បានរួមដំណើរជាមួយគាត់
លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ
ក្នុងនាមជាចាស់ទុំដូចគ្នា ហើយជាសាក្សីអំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលនឹងបង្ហាញឲ្យឃើញ ខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
កូនតូចៗអើយ! យើងមិនត្រូវស្រឡាញ់ដោយពាក្យសំដី ឬបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវស្រឡាញ់ដោយការប្រព្រឹត្ដិ និងសេចក្ដីពិត។
ប្អូនជាទីស្រឡាញ់អើយ! ខ្ញុំអធិស្ឋាន សូមឲ្យអ្នកបានចម្រើនឡើងក្នុងគ្រប់ការទាំងអស់ ហើយឲ្យមានសុខភាពល្អ ដូចជាព្រលឹងរបស់អ្នកបានចម្រើនឡើងដែរ។