«មើល៍ អ្នកបម្រើដែលយើងជ្រើសរើស ជាអ្នកជាទីស្រឡាញ់ដែលយើងពេញចិត្ត យើងនឹងដាក់វិញ្ញាណយើងសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងប្រកាសយុត្តិធម៌ដល់ជាតិសាសន៍នានា
២ ពេត្រុស 1:17 - Khmer Christian Bible ដ្បិតពេលដែលព្រះអង្គបានទទួលកិត្ដិយស និងសិរីរុងរឿងពីព្រះជាម្ចាស់ដ៏ជាព្រះវរបិតា នោះក៏មានសំឡេងមួយចេញមកពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមានបន្ទូលមកកាន់ព្រះអង្គថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គបានទទួលកិត្តិយស និងសិរីរុងរឿងពីព្រះដែលជាព្រះបិតា មានសំឡេងមួយពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកដល់ព្រះអង្គដូច្នេះថា: “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលយើងពេញចិត្ត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីល្អពីព្រះ ជាព្រះវរបិតា នៅពេលមានសំឡេងចេញពីសិរីល្អដ៏ប្រសើរឧត្តម មកកាន់ព្រះអង្គថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមកកាន់ព្រះអង្គថា: “នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា «នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់» អាល់គីតាប ដ្បិតគាត់បានទទួលកិត្ដិនាម និងសិរីរុងរឿងពីអុលឡោះជាបិតាមក នៅពេលដែលមានសំឡេងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់គាត់ថាៈ “នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងគាត់ណាស់!”។ |
«មើល៍ អ្នកបម្រើដែលយើងជ្រើសរើស ជាអ្នកជាទីស្រឡាញ់ដែលយើងពេញចិត្ត យើងនឹងដាក់វិញ្ញាណយើងសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងប្រកាសយុត្តិធម៌ដល់ជាតិសាសន៍នានា
ហើយមើល៍ លោកម៉ូសេ និងលោកអេលីយ៉ាបានលេចមកឲ្យពួកគេឃើញ ទាំងកំពុងនិយាយជាមួយព្រះអង្គផង
កាលលោកពេត្រុសកំពុងនិយាយនៅឡើយ នោះក៏មានពពកដ៏ភ្លឺចិញ្ចាចគ្របបាំងពួកគេ ហើយមានសំឡេងនិយាយចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ»
ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
នោះមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។
ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។
នោះមានពពកលេចមកគ្របបាំងពួកគាត់ និងមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង ចូរស្ដាប់តាមព្រះអង្គចុះ»
ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំ ហើយគ្មានអ្នកណាស្គាល់ថា ព្រះរាជបុត្រាជាអ្នកណាទេ ក្រៅពីព្រះវរបិតា ហើយក៏គ្មានអ្នកណាស្គាល់ថា ព្រះវរបិតាជាអ្នកណាដែរ ក្រៅពីព្រះរាជបុត្រា និងអស់អ្នកដែលព្រះរាជបុត្រាមានបំណងបើកសំដែងឲ្យស្គាល់ប៉ុណ្ណោះ»។
ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកមានរូបរាងដូចជាសត្វព្រាប សណ្ឋិតលើព្រះអង្គ ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។
ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។
គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា
ព្រោះព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានបង្ហាញព្រះរាជបុត្រាពីកិច្ចការទាំងអស់ដែលព្រះអង្គធ្វើ រួចព្រះអង្គនឹងបង្ហាញព្រះរាជបុត្រាពីកិច្ចការដែលធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាស្ងើចសរសើរ
ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
ចូរកុំធ្វើការដើម្បីតែអាហារដែលនឹងខូចរលួយ ប៉ុន្ដែចូរធ្វើការដើម្បីអាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យអ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានដៅព្រះអង្គចំណាំទុក»។
អស់អ្នកដែលព្រះវរបិតាប្រទានឲ្យខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលឡើយ
ហើយនេះជាបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមក គឺមិនឲ្យខ្ញុំបាត់បង់នរណាម្នាក់ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ
ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើងព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
គួរសរសើរព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលជាព្រះវរបិតានៃសេចក្ដីមេត្តាករុណា ជាព្រះជាម្ចាស់នៃការកម្សាន្ដចិត្ដគ្រប់បែបយ៉ាង
ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។
ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្សឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
ព្រះគុណ សេចក្ដីមេត្ដាករុណា និងសេចក្ដីសុខសាន្ដពីព្រះជាម្ចាស់ជាព្រះវរបិតា និងពីព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គនឹងស្ថិតជាមួយយើងនៅក្នុងសេចក្ដីពិត និងសេចក្ដីស្រឡាញ់។
ខ្ញុំយូដាស ជាបាវបម្រើរបស់ព្រះយេស៊ូគ្រិស្ដ ហើយជាបងប្អូនរបស់លោកយ៉ាកុប ជូនចំពោះអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ គឺអស់អ្នកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាស្រឡាញ់ ហើយរក្សាទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ