ព្រះអង្គមិនឈ្លោះប្រកែក ឬស្រែកក្ដែងៗទេ ហើយគ្មានអ្នកណាម្នាក់ឮសម្រែកព្រះអង្គនៅតាមផ្លូវឡើយ
២ ធីម៉ូថេ 2:24 - Khmer Christian Bible បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាទេ ផ្ទុយទៅវិញ ត្រូវមានចិត្ដសុភាពរាបសារចំពោះមនុស្សទាំងអស់ ប៉ិនប្រសប់ក្នុងការបង្រៀន មានចិត្តអត់ធ្មត់ ព្រះគម្ពីរខ្មែរសាកល បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកបម្រើរបស់ព្រះអម្ចាស់មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង អាល់គីតាប រីឯអ្នកបម្រើរបស់អ៊ីសាជាអម្ចាស់ មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ |
ព្រះអង្គមិនឈ្លោះប្រកែក ឬស្រែកក្ដែងៗទេ ហើយគ្មានអ្នកណាម្នាក់ឮសម្រែកព្រះអង្គនៅតាមផ្លូវឡើយ
ពេលនោះ ពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់មកយើងបរិភោគបានយ៉ាងដូចម្តេច?»
ដូច្នេះ ក្រោយពីលោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់នឹងពួកអ្នកទាំងនោះ ព្រមទាំងសួរដេញដោលយ៉ាងខ្លាំងរួចមក ពួកបងប្អូនក៏ចាត់លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីក្នុងចំណោមពួកគេឲ្យឡើងទៅក្រុងយេរូសាឡិម ដើម្បីជួបពួកសាវក និងពួកចាស់ទុំអំពីរឿងនេះ។
ពេលនោះ ក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?»
នៅថ្ងៃបន្ទាប់ គាត់ក៏ប្រទះឃើញពួកគេកំពុងវាយតប់គ្នា ហើយគាត់បានព្យាយាមផ្សះផ្សាពួកគេឲ្យត្រូវគ្នាវិញ ដោយនិយាយថា បងប្អូនអើយ! ពួកអ្នកជាបងប្អូននឹងគ្នា ហេតុអ្វីក៏បង្ករបួសស្នាមដល់គ្នាដូច្នេះ?
ខ្ញុំប៉ូល ដែលតាមសំបកក្រៅជាមនុស្សសុភាពពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្ដែមោះមុតចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាដោយចិត្ដស្លូតបូត និងសេចក្ដីប្រណីរបស់ព្រះគ្រិស្ដ
ព្រោះគ្រឿងសឹកសង្រ្គាមរបស់យើងមិនមែនខាងសាច់ឈាមទេ ផ្ទុយទៅវិញ ជាអំណាចមកពីព្រះជាម្ចាស់សម្រាប់បំផ្លាញបន្ទាយទាំងឡាយ ហើយក៏បំផ្លាញអស់ទាំងគំនិត
ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់
ដោយការបន្ទាបខ្លួន និងចិត្ដស្លូតបូតគ្រប់យ៉ាង ដោយសេចក្ដីអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមកនៅក្នុងសេចក្ដីស្រឡាញ់
ចូរកុំធ្វើអ្វីដោយការប្រជែង ឬដោយចិត្ដអំនួតឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួនទាំងគិតថា អ្នកដទៃប្រសើរជាងខ្លួនឯង។
ចូរទ្រាំទ្រគ្នា ទោះបីមានរឿងអ្វីមួយទាស់នឹងអ្នកណាក៏ដោយ ត្រូវលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវធ្វើដូច្នោះដែរ
យើងអាចអាងសិទ្ធិអំណាចដែលជាសាវករបស់ព្រះគ្រិស្ដក៏បានដែរ ប៉ុន្ដែយើងប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា ប្រៀបដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន។
រីឯអ្នកវិញ ឱអ្នកសំណប់របស់ព្រះជាម្ចាស់អើយ! ចូរគេចចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពកោតខ្លាចព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីស្លូតបូតចុះ។
ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដសម្រាប់ជំនឿរបស់ពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងការស្គាល់សេចក្ដីពិតដែលស្របតាមការគោរពកោតខ្លាចព្រះជាម្ចាស់
ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ
ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។
មិនត្រូវនិយាយបង្ខូចអ្នកណាម្នាក់ ឬរករឿងឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្ដសុភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់។
ខ្ញុំយ៉ាកុប ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នា។
ប៉ុន្ដែប្រាជ្ញាដែលមកពីស្ថានលើ មុនដំបូងបរិសុទ្ធ បន្ទាប់មក ផ្ដល់សេចក្ដីសុខសាន្ត ស្លូតបូត អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តាករុណា និងផលល្អគ្រប់បែបយ៉ាង មិនលំអៀង ហើយឥតពុតត្បុតឡើយ។
អ្នករាល់គ្នាលោភចង់បាន ប៉ុន្ដែមិនបានអ្វីឡើយ។ អ្នករាល់គ្នាសម្លាប់គេ ហើយច្រណែនគេ ប៉ុន្ដែមិនអាចទទួលបានអ្វីឡើយ។ អ្នករាល់គ្នាឈ្លោះ ហើយទាស់ទែងគ្នា។ អ្នករាល់គ្នាមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនបានសុំ។
នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នាមានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នាដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។
បងប្អូនជាទីស្រឡាញ់អើយ! នៅពេលខ្ញុំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីសរសេរមកឯអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងបានទទួលរួមគ្នា នោះខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធមួយដងជាសម្រេច។