គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។
២ កូរិនថូស 9:5 - Khmer Christian Bible ដូច្នេះ ខ្ញុំយល់ឃើញថា ត្រូវជំរុញបងប្អូនទាំងនោះឲ្យមកឯអ្នករាល់គ្នាមុន ហើយរៀបចំជាមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាពីមុននោះឲ្យបានរួចរាល់ ដើម្បីឲ្យអំណោយនោះជាអំណោយមែន មិនមែនជាការជំរិតឡើយ។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ខ្ញុំយល់ឃើញថាត្រូវតែជំរុញបងប្អូនឲ្យមករកអ្នករាល់គ្នាជាមុន ហើយរៀបចំទុកមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាតាំងពីមុនមក ដើម្បីឲ្យវាត្រូវបានរៀបចំជាស្រេច ទុកជាអំណោយ មិនមែនជាការជំរិតទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នោះជាអំណោយស្ម័គ្រពីចិត្តមែន មិនមែនដោយបង្ខំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្តទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំបានរាប់ថា គួរនឹងទូន្មានពួកបងប្អូននោះ ឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីនឹងបំពេញគុណអ្នករាល់គ្នានោះ ឲ្យបានហើយជាមុន ដូចជាបានប្រាប់តាំងពីមុនមកដែរ ប្រយោជន៍ឲ្យបានរាប់ជាគុណនៃអ្នករាល់គ្នាពិត មិនមែនដូចជាយើងខ្ញុំបោកយកទេ។ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។ |
គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។
ដូច្នេះហើយ យើងក៏ដាស់តឿនលោកទីតុសឲ្យបង្ហើយការប្រមូលជំនួយនេះ ដែលគាត់បានចាប់ផ្ដើមធ្វើនៅក្នុងចំណោមអ្នករាល់គ្នាពីមុនហើយ។
ខ្ញុំបានចាត់បងប្អូនទាំងនោះឲ្យមក ដើម្បីកុំឲ្យមោទនភាពរបស់យើងអំពីអ្នករាល់គ្នាត្រង់ចំនុចនេះត្រលប់ជាឥតប្រយោជន៍ ហើយដើម្បីឲ្យអ្នករាល់គ្នាត្រៀមដូចដែលខ្ញុំបាននិយាយមែន
គឺបែបនេះ អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ឯអ្នកណាដែលព្រោះដោយសប្បុរស អ្នកនោះនឹងច្រូតបានដោយសប្បុរស។
ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ