ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ
២ កូរិនថូស 8:11 - Khmer Christian Bible ដូច្នេះ ឥឡូវនេះ ចូរបំពេញកិច្ចការនេះចុះ គឺអ្នករាល់គ្នាមានចិត្ដសង្វាតចង់ធ្វើជាយ៉ាងណា ក៏បំពេញជាយ៉ាងនោះចុះ ទៅតាមអ្វីដែលអ្នករាល់គ្នាមាន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ ចូរបង្ហើយការនេះចុះ។ ដូចដែលអ្នករាល់គ្នាមានចិត្តសង្វាតចង់ធ្វើយ៉ាងណា ចូរឲ្យបង្ហើយយ៉ាងនោះ តាមអ្វីដែលអ្នករាល់គ្នាមានចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរបង្ហើយការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបធ្វើមកហើយនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមាន ដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ អាល់គីតាប ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរ តាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរ។ |
ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វីដែលអ្នកនោះគ្មានទេ
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមជំនុំទាំងឡាយក៏បានជ្រើសរើសអ្នកនោះឲ្យរួមដំណើរជាមួយយើងនៅក្នុងការប្រមូលជំនួយដែលយើងកំពុងចាត់ចែង ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្ដសង្វាតរបស់យើងដែរ
ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេស្ម័គ្រចិត្ដតាមសមត្ថភាពរបស់ពួកគេ និងហួសពីសមត្ថភាពរបស់ពួកគេទៅទៀត
ដ្បិតខ្ញុំបានស្គាល់ចិត្ដសង្វាតរបស់អ្នករាល់គ្នាហើយ បានជាខ្ញុំអួតពួកអ្នកស្រុកម៉ាសេដូនពីអ្នករាល់គ្នាថា ពួកអ្នកនៅស្រុកអាខៃបានត្រៀមតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយ ភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាបានជំរុញទឹកចិត្ដមនុស្សជាច្រើន។