២ កូរិនថូស 7:12 - Khmer Christian Bible ទោះបីខ្ញុំបានសរសេរមកអ្នករាល់គ្នាមែនក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬអ្នកដែលត្រូវគេធ្វើខុសលើនោះដែរ ប៉ុន្ដែដើម្បីបង្ហាញឲ្យអ្នករាល់គ្នាឃើញពីសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដែលមានចំពោះយើងនៅចំពោះព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទោះបីជាខ្ញុំបានសរសេរមកអ្នករាល់គ្នាក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬដើម្បីអ្នកដែលរងការអយុត្តិធម៌នោះទេ គឺដើម្បីឲ្យចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះយើង ត្រូវបានបញ្ជាក់ឲ្យច្បាស់ដល់អ្នករាល់គ្នានៅចំពោះព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទោះជាខ្ញុំសរសេរមកអ្នករាល់គ្នាក៏ដោយ តែមិនមែនដោយព្រោះអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសមកលើខ្លួននោះទេ គឺដើម្បីបង្ហាញឲ្យឃើញពីចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះយើង នៅចំពោះព្រះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្តអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្តខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលខ្ញុំបានធ្វើសំបុត្រនេះ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនដោយព្រោះតែអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសនោះទេ គឺដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសង្វាតរបស់អ្នករាល់គ្នាដល់យើងខ្ញុំ នៅចំពោះព្រះទេតើ អាល់គីតាប ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្ដអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមកដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្ដខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខអុលឡោះ។ |
ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយចំពោះក្រុមជំនុំទាំងអស់
ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។
ខ្ញុំក៏បានសរសេរសេចក្ដីនេះ ដើម្បីឲ្យខ្ញុំដឹងពីភាពស្មោះត្រង់របស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាងដែរឬទេ
បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដដោយសារសំបុត្រនោះ ខ្ញុំមិនស្ដាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថា សំបុត្រនេះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដតែមួយរយៈពេលប៉ុណ្ណោះ
(បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?)