២ កូរិនថូស 4:8 - Khmer Christian Bible យើងត្រូវគេសង្កត់សង្កិនគ្រប់បែបយ៉ាង ប៉ុន្ដែមិនទាន់ទាល់ច្រកទេ ហើយយើងស្មុគស្មាញ ប៉ុន្ដែមិនទាន់ទាល់គំនិតឡើយ ព្រះគម្ពីរខ្មែរសាកល យើងរងទុក្ខគ្រប់បែបយ៉ាង ប៉ុន្តែមិនទាល់ច្រកទេ; យើងវល់គំនិត ប៉ុន្តែមិនអស់សង្ឃឹមទេ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្ដីវិលវល់ តែមិនទ័លគំនិតទេ អាល់គីតាប គេសង្កត់សង្កិនយើងគ្រប់យ៉ាងមែន តែយើងមិនភ័យបារម្ភអ្វីឡើយ យើងទ័លច្រកមែន តែយើងនៅតែទៅមុខរួច |
គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។
យើងមិនបានបង្ខាំងអ្នករាល់គ្នាទេ ប៉ុន្ដែចិត្ដអ្នករាល់គ្នាបង្ខាំងអ្នករាល់គ្នាវិញ។
ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ
ម្យ៉ាងទៀត កាលយើងបានមកដល់ស្រុកម៉ាសេដូន នោះរូបកាយរបស់យើងគ្មានភាពធូរស្បើយសោះ ប៉ុន្ដែត្រូវរងទុក្ខលំបាកគ្រប់បែបយ៉ាង គឺខាងក្រៅមានការតទល់ រីឯខាងក្នុងមានសេចក្ដីភ័យខ្លាច
ខ្ញុំចង់នៅជាមួយអ្នករាល់គ្នានាពេលឥឡូវនេះ និងផ្លាស់ប្ដូរសំដីរបស់ខ្ញុំ ព្រោះខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។