ប៉ុន្មានថ្ងៃក្រោយមក លោកប៉ូលបាននិយាយទៅលោកបារណាបាសថា៖ «យើងត្រលប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមក្រុងទាំងឡាយដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ មើល៍ តើពួកគេយ៉ាងណាទៅហើយ»
២ កូរិនថូស 11:28 - Khmer Christian Bible ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយចំពោះក្រុមជំនុំទាំងអស់ ព្រះគម្ពីរខ្មែរសាកល ក្រៅពីបញ្ហាខាងក្រៅទាំងនេះ មានសម្ពាធលើរូបខ្ញុំជារៀងរាល់ថ្ងៃ គឺកង្វល់ចំពោះក្រុមជំនុំទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រៅពីការទាំងនេះ មានបន្ទុករាល់ថ្ងៃគ្របសង្កត់ខ្ញុំ ដោយគិតដល់ក្រុមជំនុំទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំនុំទាំងអស់ផងដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រៅពីការខាងសាច់ឈាមទាំងនោះ ក៏មានសេចក្ដីកង្វល់ខាងឯពួកជំនុំទាំងប៉ុន្មាន ដែលប្រជ្រៀតមកលើខ្ញុំ រាល់តែថ្ងៃជានិច្ចថែមទៀត អាល់គីតាប លើសពីនេះទៅទៀត ខ្ញុំខ្វល់ខ្វាយរៀងរាល់ថ្ងៃ ដោយគិតដល់ក្រុមជំអះទាំងអស់ផងដែរ! |
ប៉ុន្មានថ្ងៃក្រោយមក លោកប៉ូលបាននិយាយទៅលោកបារណាបាសថា៖ «យើងត្រលប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមក្រុងទាំងឡាយដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ មើល៍ តើពួកគេយ៉ាងណាទៅហើយ»
ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេល គាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។
ពេលគាត់ធ្វើដំណើរកាត់តាមតំបន់ទាំងនោះ គាត់បានលើកទឹកចិត្ដដល់ពួកអ្នកជឿដោយពាក្យសំដីជាច្រើន រួចគាត់ក៏មកដល់ស្រុកក្រេក
ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។
ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ
ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ
គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទីជាសង្ឃសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃមកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ។
ដ្បិតពួកគេបានប្រថុយជីវិតដោយព្រោះខ្ញុំ ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែលត្រូវអរគុណពួកគេ គឺក្រុមជំនុំសាសន៍ដទៃទាំងអស់ក៏អរគុណពួកគេដែរ។
ចូរឲ្យម្នាក់ៗរស់នៅដូចដែលព្រះអម្ចាស់បានចែកឲ្យ និងដូចដែលព្រះអម្ចាស់បានត្រាស់ហៅម្នាក់ៗចុះ ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំទាំងអស់។
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា ដើម្បីពួកអ្នកក្រុងឡៅឌីសេ និងដើម្បីពួកមនុស្សទាំងឡាយដែលមិនទាន់បានជួបមុខខ្ញុំនៅឡើយ