ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
២ កូរិនថូស 1:16 - Khmer Christian Bible ហើយទៅស្រុកម៉ាសេដូនដោយឆ្លងកាត់អ្នករាល់គ្នា រួចសឹមត្រលប់ពីស្រុកម៉ាសេដូនមកជួបអ្នករាល់គ្នាម្ដងទៀត ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅស្រុកយូដា។ ព្រះគម្ពីរខ្មែរសាកល គឺខ្ញុំចង់ធ្វើដំណើរឆ្លងកាត់អ្នករាល់គ្នាទៅម៉ាសេដូន ហើយត្រឡប់ពីម៉ាសេដូនមករកអ្នករាល់គ្នាវិញ រួចឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំទៅយូឌា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំចង់ជួបអ្នករាល់គ្នានៅតាមផ្លូវទៅស្រុកម៉ាសេដូន ហើយត្រឡប់ពីស្រុកម៉ាសេដូន មករកអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានបញ្ជូនខ្ញុំបន្តទៅស្រុកយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកយូដាទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យខ្ញុំបានហួសទៅឯស្រុកម៉ាសេដូន ដោយសារអ្នករាល់គ្នា រួចសឹមត្រឡប់មកឯអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំ ទៅឯស្រុកយូដាផង អាល់គីតាប បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្ដដំណើរទៅស្រុកយូដាទៀត។ |
ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។