ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពេត្រុស 3:3 - Khmer Christian Bible

ចូរ​កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ​ ដូច​ជា​ក្រងសក់​ ពាក់​មាស​ និង​ស្លៀក​សម្លៀក​បំពាក់​ផ្សេងៗ​នោះ​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំ​ឲ្យ​អ្នករាល់គ្នា​តុបតែងខ្លួន​បែប​ខាងក្រៅ ដោយ​ការក្រង​សក់ ដោយ​ការពាក់​មាស ‍ឬ​ដោយ​ការស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​តុប​តែង​ខ្លួន​តែ​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សម្លៀក​បំពាក់​ល្អ​ប្រណិតនោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សំលៀក‌បំពាក់​ផ្សេងៗ​ឡើយ

សូមមើលជំពូក

អាល់គីតាប

កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ

សូមមើលជំពូក



១ ពេត្រុស 3:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ឲ្យ​ព្រះជាម្ចាស់​កែប្រែ​អ្នក​រាល់គ្នា​ដោយ​គំនិត​ផ្លាស់ប្រែ​ជាថ្មី​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា​ អ្វី​ទៅ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​អ្វី​ដែល​ល្អ​ អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ និង​អ្វីដែល​គ្រប់​លក្ខណ៍​


ព្រោះ​គេ​បាន​សង្កេត​ឃើញ​អាកប្បកិរិយា​បរិសុទ្ធ​របស់​អ្នក​រាល់គ្នា​ ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​