១ ពេត្រុស 2:15 - Khmer Christian Bible ដ្បិតការបិទមាត់មនុស្សល្ងង់ខ្លៅដោយការប្រព្រឹត្ដិល្អជាបំណងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតនេះហើយ ជាបំណងព្រះហឫទ័យរបស់ព្រះ គឺឲ្យធ្វើល្អដើម្បីបិទមាត់នៃភាពអវិជ្ជារបស់មនុស្សល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្តអំពើល្អ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ អាល់គីតាប អុលឡោះពេញចិត្តឲ្យបងប្អូនបំបិទមាត់ពួកមនុស្សខ្លៅ ដោយបងប្អូនប្រព្រឹត្ដអំពើល្អ |
អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់
ទោះជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គំនិតរបស់ពួកគេត្រលប់ជាគ្មានបានការ ហើយចិត្ដល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត
ឱពួកអ្នកស្រុកកាឡាទីដ៏ល្ងង់អើយ! តើអ្នកណាដាក់អំពើលើអ្នករាល់គ្នាឬ? នៅចំពោះភ្នែកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាងនោះហើយ
ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ
ចូរអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាដែលនៅក្នុងព្រះគ្រិស្ដយេស៊ូ។
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
និងពាក្យសំដីត្រឹមត្រូវ ដែលរកបន្ទោសមិនបាន ដើម្បីឲ្យអ្នកប្រឆាំងអាម៉ាស់មុខដោយគ្មានអ្វីអាក្រក់និយាយអំពីយើង។
ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ
ដ្បិតបើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្ដល្អ ប្រសើរជាងប្រព្រឹត្ដអាក្រក់។
ដើម្បីឲ្យអំឡុងពេលរស់នៅខាងសាច់ឈាមដែលនៅសល់នេះ លែងរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀត ប៉ុន្ដែរស់នៅតាមបំណងរបស់ព្រះជាម្ចាស់វិញ។
ប៉ុន្ដែមនុស្សទាំងនេះដូចជាសត្វតិរច្ឆានគ្មានវិចារណញ្ញាណទេ កើតមកសម្រាប់ឲ្យគេចាប់ និងសម្លាប់តែប៉ុណ្ណោះ គេប្រមាថអ្វីៗដែលគេមិនស្គាល់។ សត្វតិរច្ឆានវិនាសជាយ៉ាងណា ពួកគេក៏នឹងត្រូវវិនាសជាយ៉ាងនោះដែរ
រីឯអ្នកទាំងនោះវិញ ពួកគេប្រមាថអ្វីៗដែលខ្លួនមិនស្គាល់ ហើយអ្វីៗដែលពួកគេស្គាល់តាមធម្មតាដូចសត្វតិរិច្ឆាន ពួកគេនឹងវិនាសដោយសារសេចក្ដីទាំងនោះវិញ។