Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 2:8 - Khmer Christian Bible

8 និង​ពាក្យ​សំដី​ត្រឹមត្រូវ​ ដែល​រក​បន្ទោស​មិន​បាន​ ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 និង​ពាក្យសម្ដី​ដ៏ត្រឹមត្រូវ​ដែល​ឥតកន្លែងបន្ទោសបាន ដើម្បីឲ្យ​អ្នក​ដែល​ប្រឆាំង​បាន​អៀនខ្មាស ដោយ​គ្មានអ្វី​អាច​និយាយ​អាក្រក់​អំពី​យើង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ហើយនិយាយ​ពាក្យ​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន ដើម្បី​ឲ្យ​អ្នក​ណា​ដែលទាស់​ទទឹង​មាន​សេចក្ដី​ខ្មាស ដោយ​រក​ហេតុ​នឹង​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម‌ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 និយាយ​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​រិះ​គន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

សូមមើលជំពូក ចម្លង




ទីតុស 2:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិរាជ​ដល់​ព្រះ​ចៅ​អធិរាជ​ ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ដល់​ព្រះជាម្ចាស់​ចុះ»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​នឹង​ព្រះអង្គ។​


គ្រូ​វិន័យ​ម្នាក់​បាន​ចូល​មក​ជិត​ និង​ឮ​ពួកគេ​ជជែក​គ្នា​ ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​នៅ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​អស់​បញ្ញត្ដិ​ទី​មួយ​គឺ​អ្វី?»​


គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​


កាល​ព្រះយេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាង​ឈ្លាស​វៃ​ដូច្នេះ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ»​ រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀត​ទេ។​


ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ពួក​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​ទាំង​អស់​ក៏​អាម៉ាស់​មុខ​ ប៉ុន្ដែ​បណ្ដាជន​ទាំង​អស់​វិញ​ មាន​ចិត្ដ​អរ​សប្បាយ​នឹង​កិច្ចការ​ដ៏​ប្រសើរ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើ។​


បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​សំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ ចូរ​សំគាល់​អ្នក​នោះ​ចុះ​ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ ដើម្បី​ឲ្យ​គេ​ខ្មាស​


ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​រៀបការ​ បង្កើត​កូន​ និង​គ្រប់គ្រង​ផ្ទះសំបែង​ទៅ​ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។​


បើ​អ្នកណា​បង្រៀន​សេចក្ដី​ណា​ផ្សេង​ទៀត​ ហើយ​មិន​យល់​ស្រប​នឹង​ព្រះបន្ទូល​ដ៏​ត្រឹមត្រូវ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​សេចក្ដី​បង្រៀន​អំពី​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


ត្រូវ​ឲ្យ​បងប្អូន​យើង​ខិតខំ​ធ្វើ​ការ​ល្អ​ផង​ សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ចាំបាច់​ទាំងឡាយ​ ដើម្បី​កុំ​ឲ្យ​ត្រលប់​ជា​មនុស្ស​មិន​បង្កើត​ផល​ឡើយ។​


ទាំង​មាន​កិរិយា​ល្អ​នៅក្នុង​ចំណោម​សាសន៍​ដទៃ​ចុះ​ ដើម្បី​ឲ្យគេ​សរសើរ​តម្កើង​ព្រះជាម្ចាស់​នៅ​ថ្ងៃ​ប្រោសលោះ​ ដោយ​បាន​ឃើញ​អំពើ​ល្អ​របស់​អ្នក​រាល់គ្នា​ ទោះបី​គេ​ធ្លាប់​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ដ​អាក្រក់​ក៏​ដោយ។​


ដ្បិត​ការ​បិទ​មាត់​មនុស្ស​ល្ងង់ខ្លៅ​ដោយ​ការ​ប្រព្រឹត្ដិ​ល្អ​ជា​បំណង​របស់​ព្រះជាម្ចាស់។​


ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម