បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសជាងនោះទេឬ?
១ ពេត្រុស 1:24 - Khmer Christian Bible ដ្បិតមនុស្សទាំងអស់ប្រៀបដូចជាស្មៅ ហើយសិរីរុងរឿងរបស់ពួកគេប្រៀបដូចជាផ្កាស្មៅដែរ។ ពេលស្មៅក្រៀមស្វិត នោះផ្កាស្មៅក៏រុះរោយទៅ ព្រះគម្ពីរខ្មែរសាកល ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កាស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ អាល់គីតាប ដ្បិតមនុស្សគ្រប់ៗគ្នាប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ |
បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសជាងនោះទេឬ?
អ្នករាល់គ្នាមិនដឹងថា ថ្ងៃស្អែកមានអ្វីកើតឡើងទេ ហើយក៏មិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាដែរ! ដ្បិតអ្នករាល់គ្នាគ្រាន់តែជាចំហាយទឹកដែលមានតែមួយភ្លែត ហើយហួតអស់ទៅវិញប៉ុណ្ណោះ។
ហើយលោកិយ និងសេចក្ដីប៉ងប្រាថ្នារបស់លោកិយនេះកំពុងរលាយបាត់ទៅ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងរបស់ព្រះជាម្ចាស់នឹងស្ថិតនៅអស់កល្បជានិច្ច។