ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ»
១ ពេត្រុស 1:11 - Khmer Christian Bible ព្រមទាំងស្វែងយល់ឲ្យបានដឹងអំពីពេលវេលា ឬកាលៈទេសៈបែបណាដែលនឹងកើតឡើងសម្រាប់សេចក្ដីបន្ទាល់ដែលព្រះវិញ្ញាណរបស់ព្រះគ្រិស្ដគង់នៅក្នុងពួកគេប្រាប់ជាមុនយ៉ាងច្បាស់អំពីការរងទុក្ខរបស់ព្រះគ្រិស្ដ និងសិរីរុងរឿងដែលត្រូវមកតាមក្រោយ។ ព្រះគម្ពីរខ្មែរសាកល គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណរបស់ព្រះគ្រិស្តដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ត និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ អាល់គីតាប រសរបស់អាល់ម៉ាហ្សៀសដែលនៅក្នុងណាពីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់អាល់ម៉ាហ្សៀស និងអំពីសិរីរុងរឿងដែលគាត់នឹងទទួលតាមក្រោយ។ ពួកណាពីក៏បានរិះគិតចង់ដឹងថា តើព្រឹត្ដិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។ |
ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ»
រួចក៏មានបន្ទូលទៅពួកគេថា៖ «ទាំងនេះជាពាក្យសំដីរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺបានប្រាប់ថា សេចក្ដីទាំងអស់ដែលបានចែងទុកអំពីខ្ញុំនៅក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល និងទំនុកតម្កើងត្រូវតែសម្រេច»។
លោកអេសាយនិយាយអំពីសេចក្ដីទាំងនេះ ព្រោះគាត់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយគាត់ក៏ថ្លែងទុកអំពីព្រះអង្គ។
ពេលមកដល់ស្រុកមីស៊ា ពួកគាត់ព្យាយាមចូលទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូមិនអនុញ្ញាតឲ្យពួកគាត់ចូលទេ
អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា ផ្ទុយទៅវិញអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជារបស់ព្រះគ្រិស្តទេ
ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ!
ដ្បិតការថ្លែងព្រះបន្ទូលមិនមែនចេញមកពីបំណងរបស់មនុស្សទេ គឺមនុស្សថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមដែលព្រះវិញ្ញាណបណ្ដាល។
ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នកដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល។»