ម៉ាថាយ 26:24 - Khmer Christian Bible24 ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 បុត្រមនុស្ស*ត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង សូមមើលជំពូកអាល់គីតាប24 បុត្រាមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រាមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេ ទើបប្រសើរជាង!»។ សូមមើលជំពូក |
ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។