ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
១ ធីម៉ូថេ 5:18 - Khmer Christian Bible ដ្បិតបទគម្ពីរចែងទុកថា មិនត្រូវឃ្លុំមាត់គោ ពេលបញ្ជាន់ស្រូវឡើយ ហើយចែងទុកទៀតថា អ្នកធ្វើការស័ក្ដិសមនឹងទទួលបានឈ្នួលរបស់ខ្លួន។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះគម្ពីរចែងថា: “កុំឃ្លុំមាត់គោ ពេលវាកំពុងបញ្ជាន់ស្រូវឡើយ” ហើយថា:“អ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «ជើងឈ្នួលសមនឹងទទួលប្រាក់ឈ្នួល» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានចែងទុកក្នុងគម្ពីរថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ«កម្មករត្រូវតែទទួលប្រាក់ឈ្នួល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោដែលបញ្ជាន់ស្រូវឡើយ» ហើយថា «ជើងឈ្នួល គួរឲ្យបានប្រាក់ឈ្នួលខ្លួន» អាល់គីតាប ដ្បិតមានចែងទុកក្នុងគីតាបថា «កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ |
ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។
ព្រះជាម្ចាស់មិនបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គ ដែលព្រះអង្គបានស្គាល់ជាមុននោះឡើយ ឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថា តើគាត់ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ?
តើបទគម្ពីរចែងយ៉ាងដូចម្ដេចដែរ? បទគម្ពីរចែងថា៖ «លោកអ័ប្រាហាំជឿព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិត ដោយសារជំនឿនោះ»។
ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល»
ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។
ហើយបទគម្ពីរបានដឹងជាមុនថា ព្រះជាម្ចាស់នឹងរាប់ជនជាតិទាំងឡាយជាសុចរិតដោយសារជំនឿ ដូច្នេះហើយបានជាដំណឹងល្អត្រូវប្រកាសប្រាប់លោកអ័ប្រាហាំជាមុនថា៖ «ជនជាតិទាំងអស់នឹងទទួលពរតាមរយៈអ្នក»។
តើអ្នករាល់គ្នាស្មានថាបទគម្ពីរគ្មានប្រយោជន៍ឬ ដែលបានចែងទុកថា ព្រះវិញ្ញាណដែលព្រះជាម្ចាស់ឲ្យសណ្ឋិតនៅក្នុងយើងនោះ ព្រះអង្គស្រឡាញ់ដោយចិត្ដប្រចណ្ឌ