ហើយនាងសម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។
១ ធីម៉ូថេ 2:15 - Khmer Christian Bible ប៉ុន្ដែបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីបរិសុទ្ធ ទាំងមានអត្ដចរិតត្រឹមត្រូវ នោះនាងនឹងបានសង្គ្រោះនៅពេលដែលនាងសម្រាលកូន។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ មនុស្សស្រីនឹងត្រូវបានរក្សាតាមរយៈការបង្កើតកូន ប្រសិនបើនាងស្ថិតនៅក្នុងជំនឿ សេចក្ដីស្រឡាញ់ និងភាពវិសុទ្ធ ដោយការគ្រប់គ្រងចិត្ត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រីមកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសិនជានាងនៅជាប់ក្នុងសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។ អាល់គីតាប ក៏ប៉ុន្ដែ អុលឡោះសង្គ្រោះស្ដ្រី មកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្ដស្រឡាញ់ មានកិរិយាបរិសុទ្ធ និងសុភាពរាបសាផង។ |
ហើយនាងសម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។
រីឯអវយវៈណាដែលយើងគិតថាអាប់ឱនជាងគេនៅក្នុងរូបកាយ នោះយើងសម្អិតសម្អាងឲ្យកាន់តែថ្លៃថ្នូរ ហើយអវយវៈរបស់យើងណាដែលមើលទៅមិនស្អាត នោះត្រលប់ជាកាន់តែស្អាតឡើង
ព្រះអម្ចាស់របស់យើងបានប្រទានព្រះគុណដល់ខ្ញុំយ៉ាងច្រើនហួសប្រមាណ ព្រមជាមួយនឹងជំនឿ និងសេចក្ដីស្រឡាញ់នៅក្នុងព្រះគ្រិស្ដយេស៊ូផង។
គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត
រីឯស្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតុបតែងខ្លួនដោយសម្លៀកបំពាក់សមរម្យ សុភាពរាបសា មិនឆើតឆាយ ហើយមិនមែនដោយក្រងសក់ ពាក់មាស ពាក់គជ់ ឬសម្លៀកបំពាក់ថ្លៃៗឡើយ
ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់
ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។