Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:7 - Khmer Christian Bible

7 ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ ជា​កូន​ច្បង​ រួច​បាន​រុំ​នឹង​សំពត់​ដាក់​ផ្ដេក​ក្នុង​ស្នូក​ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 នាង​ក៏​សម្រាល​បាន​កូនប្រុស​ម្នាក់ ជា​កូន​ច្បង​។ នាង​រុំ​កូននោះ​នឹងក្រណាត់ ហើយ​ដាក់​ក្នុង​ស្នូកសត្វ ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួកគេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នាង​ប្រសូត​បាន​បុត្រា​ច្បង​មក ហើយ​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួក​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 នាង​សំរាល​បាន​កូន​មួយ ជា​កូន​ច្បង។ នាង​រុំ​កូន​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ដេក​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។

សូមមើលជំពូក ចម្លង




លូកា 2:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​គាត់​មិន​បាន​រួម​ដំណេក​នឹង​នាង​ទេ​ រហូត​ដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។​ គាត់​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា៖​ «យេស៊ូ»។​


តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ?​ តើ​ម្ដាយ​គាត់​មិន​មែន​ឈ្មោះ​ម៉ារា​ ហើយ​ប្អូនៗ​គាត់​ឈ្មោះ​ យ៉ាកុប​ យ៉ូសេ​ ស៊ីម៉ូន​ និង​យូដាស​ទេ​ឬ?​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​


រួច​ក៏​ចូល​មក​ជិត​ ហើយ​រុំ​របួស​ឲ្យ​បុរស​នោះ​ដោយ​ចាក់​ប្រេង​ និង​ស្រា​ពី​លើ​ ហើយ​បាន​បញ្ជិះ​បុរស​នោះ​លើ​សត្វ​របស់​គាត់ ​នាំ​ទៅ​ផ្ទះ​សំណាក់​ដើម្បី​មើលថែ។​


ខណៈ​ពេល​ដែល​ពួកគេ​នៅ​ទីនោះ​ ក៏​ដល់​ពេល​នាង​គ្រប់​ខែ​សម្រាល​កូន​


នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​នោះ​ មាន​ពួក​អ្នក​គង្វាល​ចៀម​កំពុង​យាម​ចៀម​របស់​ពួកគេ​នៅ​កណ្ដាល​វាល​ទាំង​យប់។​


ព្រះបន្ទូល​បាន​ត្រលប់​ជា​សាច់ឈាម ​គង់​នៅ​ក្នុង​ចំណោម​យើង​ ហើយ​យើង​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ដែល​ជា​សិរី​រុងរឿង​នៃ​ព្រះរាជ​បុត្រា​តែ​មួយ​គត់​មកពី​ព្រះ​វរ​បិតា​ ដែល​ពេញ​ដោយ​ព្រះគុណ​ និង​សេចក្ដី​ពិត។​


ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​


លុះ​ដល់​ពេល​កំណត់​ហើយ​ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ពី​ស្រ្តី​ម្នាក់​ គឺ​ឲ្យ​ប្រសូត​នៅ​ក្រោម​គម្ពីរ​វិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម