ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 6:4 - Khmer Christian Bible

ចុះ​បើ​អ្នក​រាល់គ្នា​មាន​រឿង​ក្តី​នៅ​ក្នុង​ជីវិត​នេះ​មែន​ តើ​អ្នក​រាល់គ្នា​ឲ្យ​ពួកអ្នក​ដែល​ក្រុមជំនុំ​មើលងាយ​កាត់​ក្ដី​ឲ្យ​ឬ?​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​ក្នុង​ជីវិតនេះ​មែន តើ​អ្នករាល់គ្នា​ឲ្យ​អ្នក​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ក្រុមជំនុំ​មកកាត់ក្ដី​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បើ​អ្នក​រាល់​គ្នា​មាន​រឿង​ក្ដី​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ឲ្យ​មនុស្ស​ដែល​ក្រុម​ជំនុំ​មិន​សូវ​រាប់​អាន​កាត់​ក្ដី​ទៅ​វិញ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​បងប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បងប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុម‌ជំនុំ​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​នោះ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ពេល​បង​ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង​ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុម‌ជំអះ​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ។

សូមមើលជំពូក



១ កូរិន‌ថូស 6:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ខ្ញុំ​ត្រូវ​វិនិច្ឆ័យ​ពួកអ្នក​ក្រៅ​ដើម្បី​អ្វី​ ម្ដេច​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ពួកអ្នក​ខាង​ក្នុង​ដូច្នេះ?​


តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ យើង​នឹង​ជំនុំជម្រះ​ពួក​ទេវតា​ដែរ​ កុំ​ថា​ឡើយ​បញ្ហា​នៃ​ជីវិត​នេះ។​


​ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស‍។​ តើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ឈ្លាស​វៃ​អាច​នឹង​ជំនុំជម្រះ​ឲ្យ​បងប្អូន​ឯង​បាន​ទេ​ឬ?​