Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 6:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​បងប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បងប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុម‌ជំនុំ​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ប្រសិនបើ​អ្នករាល់គ្នា​មាន​រឿង​ក្នុង​ជីវិតនេះ​មែន តើ​អ្នករាល់គ្នា​ឲ្យ​អ្នក​ដែល​ត្រូវគេ​មើលងាយ​ក្នុង​ក្រុមជំនុំ​មកកាត់ក្ដី​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ចុះ​បើ​អ្នក​រាល់គ្នា​មាន​រឿង​ក្តី​នៅ​ក្នុង​ជីវិត​នេះ​មែន​ តើ​អ្នក​រាល់គ្នា​ឲ្យ​ពួកអ្នក​ដែល​ក្រុមជំនុំ​មើលងាយ​កាត់​ក្ដី​ឲ្យ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ បើ​អ្នក​រាល់​គ្នា​មាន​រឿង​ក្ដី​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ឲ្យ​មនុស្ស​ដែល​ក្រុម​ជំនុំ​មិន​សូវ​រាប់​អាន​កាត់​ក្ដី​ទៅ​វិញ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​នោះ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​បង​ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង​ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុម‌ជំអះ​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 6:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម‌ជំនុំ​ទេ ព្រោះ​មិន​មែន​ជា​នាទី​របស់​ខ្ញុំ។ ម្ដេច​ក៏​បងប្អូន​មិន​វិនិច្ឆ័យ​ទោស​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង!


បងប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវតា* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទម្រាំ​បើ​រឿងរ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត!


ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បងប្អូន​អៀន​ខ្លួន។ ក្នុង​ចំណោម​បងប្អូន តើ​គ្មាន​នរណា​មាន​ប្រាជ្ញា​អាច​នឹង​អារ​កាត់​រឿងរ៉ាវ​ដែល​កើត​ឡើង​រវាង​បងប្អូន សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង​ដែរ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម