សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី
១ កូរិនថូស 15:40 - Khmer Christian Bible ហើយមានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី ប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី ព្រះគម្ពីរខ្មែរសាកល មានរូបកាយនៃស្ថានសួគ៌ និងរូបកាយនៃផែនដី ប៉ុន្តែសិរីរុងរឿងនៃស្ថានសួគ៌គឺម្យ៉ាង ហើយសិរីរុងរឿងនៃផែនដីក៏ម្យ៉ាងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរូបកាយនៅស្ថានសួគ៌ និងរូបកាយនៅផែនដី តែសិរីល្អរបស់រូបកាយនៅស្ថានសួគ៌ ផ្សេងពីរូបកាយនៅផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបកាយនៅស្ថានសួគ៌ និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅស្ថានសួគ៌មានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដីនោះទីទៃពីគ្នា អាល់គីតាប រូបកាយនៅសូរ៉កា និងរូបកាយនៅលើផែនដីក៏ខុសពីគ្នាដែរ។ រូបកាយនៅសូរ៉កាមានពន្លឺរស្មីរុងរឿង ជាងរូបកាយនៅលើផែនដី។ |
សាច់ទាំងអស់មិនដូចគ្នាទេ គឺមានសាច់មនុស្ស សាច់សត្វ សាច់បក្សី និងសាច់ត្រី
ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ