អ្នកជឿនឹងមានទីសំគាល់ដូចនេះ ពួកគេនឹងបណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ ហើយពួកគេនឹងនិយាយភាសាថ្មី
១ កូរិនថូស 14:4 - Khmer Christian Bible អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យស្អាងតែខ្លួនឯងទេ រីឯអ្នកដែលថ្លែងព្រះបន្ទូល ស្អាងក្រុមជំនុំវិញ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយភាសាដទៃ ស្អាងទឹកចិត្តខ្លួនឯង រីឯអ្នកដែលថ្លែងព្រះបន្ទូលវិញ ស្អាងទឹកចិត្តក្រុមជំនុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ អាល់គីតាប អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងបន្ទូលនៃអុលឡោះវិញ កសាងក្រុមជំអះ។ |
អ្នកជឿនឹងមានទីសំគាល់ដូចនេះ ពួកគេនឹងបណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ ហើយពួកគេនឹងនិយាយភាសាថ្មី
ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។
ម្នាក់ទៀតធ្វើការអស្ចារ្យ ម្នាក់ទៀតថ្លែងព្រះបន្ទូល ម្នាក់ទៀតចេះសំគាល់វិញ្ញាណ ម្នាក់ទៀតនិយាយភាសាចម្លែកអស្ចារ្យ ហើយម្នាក់ទៀតបកប្រែភាសាទាំងនោះ
នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។
ទោះបីខ្ញុំអាចនិយាយភាសារបស់មនុស្ស និងភាសារបស់ពួកទេវតាក៏ដោយ បើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំត្រលប់ដូចជាគងដែលបញ្ចេញសម្លេង ឬជួងដែលឮខ្ទរ។
ទោះបីខ្ញុំអាចថ្លែងព្រះបន្ទូល និងស្គាល់អស់ទាំងអាថ៌កំបាំង ព្រមទាំងមានចំណេះដឹងគ្រប់យ៉ាងក៏ដោយ ឬទោះបីខ្ញុំមានជំនឿរហូតដល់រើភ្នំបានក៏ដោយ ប៉ុន្ដែបើគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំគ្មានបានការឡើយ។
អ្នករាល់គ្នាក៏ដូច្នេះដែរ ដោយព្រោះអ្នករាល់គ្នាជាអ្នកសង្វាតចង់បានអំណោយទានខាងវិញ្ញាណ ចូរសង្វាតចង់បានឲ្យកាន់តែច្រើនចុះ សម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ
ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ
ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
ប៉ុន្ដែអ្នកដែលថ្លែងព្រះបន្ទូលវិញ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់ការស្អាងចិត្ដ ការលើកទឹកចិត្ដ និងការកំសាន្ដចិត្ដ
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាចម្លែកអស្ចារ្យបានទាំងអស់គ្នា ប៉ុន្ដែចង់ឲ្យអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលបានជាជាង ដ្បិតអ្នកដែលថ្លែងព្រះបន្ទូលវិសេសជាងអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ លុះត្រាតែឲ្យអ្នកនោះបកប្រែផង ដើម្បីឲ្យក្រុមជំនុំទទួលបានការស្អាងចិត្ដ