ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។
១ កូរិនថូស 13:8 - Khmer Christian Bible ទោះបីការថ្លែងព្រះបន្ទូលនឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹងនឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ។ រីឯការថ្លែងព្រះបន្ទូលនឹងផុតទៅ ភាសាដទៃនឹងចប់ ហើយចំណេះដឹងនឹងសាបសូន្យ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែង*ព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យ*នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ អាល់គីតាប សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងបន្ទូលនៃអុលឡោះមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ |
ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។
នៅក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានពួកអ្នកនាំព្រះបន្ទូល និងពួកគ្រូបង្រៀន គឺមានលោកបារណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសជាអ្នកក្រុងគីរេន លោកសុល និងលោកម៉ាណាអេនជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូឌ ជាស្ដេចត្រាញ់។
ហើយពេលលោកប៉ូលដាក់ដៃលើពួកគេ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ រួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងថ្លែងព្រះបន្ទូលផង។
ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។
ម្នាក់ទៀតធ្វើការអស្ចារ្យ ម្នាក់ទៀតថ្លែងព្រះបន្ទូល ម្នាក់ទៀតចេះសំគាល់វិញ្ញាណ ម្នាក់ទៀតនិយាយភាសាចម្លែកអស្ចារ្យ ហើយម្នាក់ទៀតបកប្រែភាសាទាំងនោះ
ដូច្នេះឥឡូវនេះ មានសេចក្ដីបីដែលនៅគង់វង្ស គឺជំនឿ សង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្ដែក្នុងចំណោមទាំងបីនេះ សេចក្ដីស្រឡាញ់វិសេសជាងគេ។
ហេតុនេះបងប្អូនអើយ! ចូរសង្វាតចង់បានអំណោយទាននៃការថ្លែងព្រះបន្ទូលចុះ ហើយមិនត្រូវហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ
បើអ្នកណាម្នាក់ស្មានថាខ្លួនចេះអ្វីមួយ អ្នកនោះមិនទាន់ចេះតាមដែលខ្លួនត្រូវចេះទេ
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
ដោយព្រោះព្រះអង្គមានបន្ទូលថានេះជាកិច្ចព្រមព្រៀងថ្មី នោះព្រះអង្គបានធ្វើឲ្យកិច្ចព្រមព្រៀងមុនទៅជាចាស់វិញ។ ដូច្នេះអ្វីៗដែលចាស់នឹងកាន់តែចាស់ទៅៗ ហើយក៏ជិតសាបសូន្យដែរ។