Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:39 - Khmer Christian Bible

39 ហេតុនេះ​បងប្អូន​អើយ!​ ចូរ​សង្វាត​ចង់​បាន​អំណោយទាន​នៃការ​ថ្លែង​ព្រះបន្ទូល​ចុះ​ ហើយ​មិន​ត្រូវ​ហាមឃាត់​ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 បងប្អូន​របស់ខ្ញុំ​អើយ ដូច្នេះ ចូរ​ប្រាថ្នាចង់បាន​ការ​ថ្លែងព្រះបន្ទូល ហើយ​កុំ​ហាម​ការនិយាយ​ភាសាដទៃ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ហេតុ​នេះ បងប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះ‌បន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ហើយ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ហេតុ​នេះ បង​ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​បន្ទូល​នៃ​អុលឡោះ ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​សង្វាត​ឲ្យ​បាន​អំណោយទាន​ដែល​ប្រសើរ​ជាងគេ​ចុះ​ ហើយខ្ញុំនឹង​បង្ហាញ​ផ្លូវ​ដ៏​ប្រសើរ​បំផុត​មួយ​ដល់​អ្នក​រាល់គ្នាទៀត។​


ទោះបី​ខ្ញុំ​អាច​ថ្លែង​ព្រះបន្ទូល​ និង​ស្គាល់​អស់​ទាំង​អាថ៌កំបាំង​ ព្រមទាំង​មាន​ចំណេះ​ដឹង​គ្រប់​យ៉ាង​ក៏ដោយ​ ឬ​ទោះបី​ខ្ញុំ​មាន​ជំនឿ​រហូត​ដល់​រើ​ភ្នំ​បាន​ក៏ដោយ​ ប៉ុន្ដែ​បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំ​គ្មាន​បានការ​ឡើយ។​


ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ ហើយ​សង្វាត​ចង់​បាន​អំណោយទាន​ខាង​វិញ្ញាណ​ចុះ​ ជា​ពិសេស​ឲ្យ​អាច​ថ្លែង​ព្រះបន្ទូល​បាន​


ប៉ុន្ដែ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិញ​ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស​ សម្រាប់​ការ​ស្អាង​ចិត្ដ​ ការ​លើក​ទឹក​ចិត្ដ​ និង​ការ​កំសាន្ដ​ចិត្ដ​


ដូច្នេះ​ បើ​អ្នកណា​មិន​ទទួល​ស្គាល់​បញ្ញត្ដិ​នេះ​ទេ​ អ្នក​នោះ​ក៏​មិន​បាន​ការ​ទទួល​ស្គាល់​វិញ​ដែរ​


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​បាន​ទាំង‍​អស់​គ្នា​ ប៉ុន្ដែ​ចង់​ឲ្យ​អ្នក​រាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​បាន​ជា​ជាង​ ដ្បិត​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ លុះត្រា​តែ​ឲ្យ​អ្នក​នោះ​បកប្រែ​ផង​ ដើម្បី​ឲ្យ​ក្រុមជំនុំ​ទទួល​បាន​ការ​ស្អាង​ចិត្ដ​


កុំ​មើល​ងាយ​ការ​ថ្លែង​ព្រះបន្ទូល​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម