សិស្សទាំងចិតសិបនាក់បានត្រលប់មកវិញដោយអំណរ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងក្នុងនាមរបស់ព្រះអង្គដែរ»
អេភេសូរ 5:24 - Khmer Christian Bible ដូច្នេះ ក្រុមជំនុំចុះចូលនឹងព្រះគ្រិស្ដជាយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ជាយ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដូចដែលក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ អាល់គីតាប ហេតុនេះ ក្រុមជំអះគោរពចុះចូលនឹងអាល់ម៉ាហ្សៀសយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។ |
សិស្សទាំងចិតសិបនាក់បានត្រលប់មកវិញដោយអំណរ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងក្នុងនាមរបស់ព្រះអង្គដែរ»
ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធដូចជាព្រះគ្រិស្ដជាព្រះសិររបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ក៏ជាព្រះអង្គសង្គ្រោះរបស់រូបកាយដែរ។
ប្ដីរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធឲ្យដូចជាព្រះគ្រិស្ដស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
ទោះជាយ៉ាងណាក្ដី ចូរអ្នករាល់គ្នាស្រឡាញ់ប្រពន្ធរបស់ខ្លួនរៀងៗខ្លួនឲ្យដូចជាស្រឡាញ់ខ្លួនឯងចុះ ហើយប្រពន្ធត្រូវគោរពប្ដី។
ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយនៅក្នុងការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមនៅក្នុងការទាំងអស់ចុះ មិនមែនបម្រើតែក្នុងការដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្ដមនុស្សឡើយ គឺត្រូវធ្វើដោយចិត្ដស្មោះត្រង់ទាំងកោតខ្លាចព្រះអម្ចាស់
ក្នុងការអ្វីក៏ដោយ ចូរបង្ហាញខ្លួនអ្នកទុកជាគំរូពីកិច្ចការល្អ ហើយនៅក្នុងការបង្រៀនវិញ ចូរបង្ហាញភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ
ចូរឲ្យពួកបាវបម្រើចុះចូលនឹងចៅហ្វាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ទាំងផ្គាប់ចិត្តចៅហ្វាយ ហើយឥតប្រកែក