គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ
ហេព្រើរ 9:6 - Khmer Christian Bible ពេលរបស់ទាំងនេះបានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខ ដើម្បីធ្វើការបម្រើ ព្រះគម្ពីរខ្មែរសាកល នៅពេលរបស់ទាំងនេះត្រូវបានរៀបចំដូច្នេះ ពួកបូជាចារ្យក៏តែងតែចូលទៅក្នុងផ្នែកទីមួយនៃព្រះពន្លា ដើម្បីបំពេញការងារបម្រើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានរៀបចំរបស់ទាំងនោះរួចហើយ ពួកសង្ឃក៏ចូលទៅបំពេញការងារនៅក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច អាល់គីតាប អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមអ៊ីមុាំក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃជំរំសក្ការៈនោះជាប្រក្រតី។ |
គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ
ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?