ហេព្រើរ 9:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 នៅពេលរបស់ទាំងនេះត្រូវបានរៀបចំដូច្នេះ ពួកបូជាចារ្យក៏តែងតែចូលទៅក្នុងផ្នែកទីមួយនៃព្រះពន្លា ដើម្បីបំពេញការងារបម្រើ។ សូមមើលជំពូកKhmer Christian Bible6 ពេលរបស់ទាំងនេះបានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខ ដើម្បីធ្វើការបម្រើ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កាលបានរៀបចំរបស់ទាំងនោះរួចហើយ ពួកសង្ឃក៏ចូលទៅបំពេញការងារនៅក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច សូមមើលជំពូកអាល់គីតាប6 អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមអ៊ីមុាំក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃជំរំសក្ការៈនោះជាប្រក្រតី។ សូមមើលជំពូក |
អើរ៉ុន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងនន ដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។