រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។
ហេព្រើរ 8:5 - Khmer Christian Bible គឺពួកគេបម្រើទៅតាមគំរូ និងលំនាំនៅស្ថានសួគ៌ ស្របតាមព្រះបន្ទូលដែលលោកម៉ូសេបានទទួលនៅពេលគាត់កំពុងរៀបនឹងសង់រោង គឺព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទៅតាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ» ព្រះគម្ពីរខ្មែរសាកល អ្វីដែលពួកបូជាចារ្យទាំងនោះបម្រើ ជានិមិត្តរូប និងជាស្រមោលនៃស្ថានសួគ៌ ដូចដែលនៅពេលរៀបនឹងបង្ហើយការសង់ព្រះពន្លា ម៉ូសេត្រូវព្រះដាស់តឿនថា:“ត្រូវប្រាកដថា អ្នកនឹងធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះជាគំរូ និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចព្រះបានបង្គាប់លោកម៉ូសេ នៅពេលលោករៀបនឹងសង់រោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញអ្នកនៅលើភ្នំ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះធ្វើពិធីផ្សេងៗតាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ» អាល់គីតាប អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ |
រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។
ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ
ដ្បិតការទាំងនេះគ្រាន់តែជាស្រមោលនៃអ្វីៗដែលត្រូវមកប៉ុណ្ណោះ រីឯរូបពិតមាននៅក្នុងព្រះគ្រិស្ដ។
ដ្បិតគម្ពីរវិន័យមានតែស្រមោលនៃសេចក្ដីល្អដែលត្រូវមកប៉ុណ្ណោះ មិនមែនជារូបពិតនៃសេចក្ដីនោះទេ ដូច្នេះគម្ពីរវិន័យមិនអាចធ្វើឲ្យពួកអ្នកដែលចូលមកដោយថ្វាយយញ្ញបូជាដដែលៗរៀងរាល់ឆ្នាំឥតឈប់ឈរនោះ បានគ្រប់លក្ខណ៍ឡើយ
ដោយសារជំនឿ ពេលលោកណូអេបានទទួលការព្រមានពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលមិនទាន់ឃើញនៅឡើយ គាត់ក៏សង់ទូកធំមួយសម្រាប់សង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយចិត្ដកោតខ្លាច ហើយដោយសារជំនឿនេះឯង គាត់បានដាក់ទោសពិភពលោក និងបានត្រលប់ជាអ្នកស្នងមរតកលើសេចក្ដីសុចរិតស្របតាមជំនឿ។
ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធមិនព្រមស្ដាប់តាមព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតនៅពេលពួកអ្នកដែលបដិសេធមិនព្រមស្ដាប់តាមមនុស្សដែលផ្ដល់ពាក្យទូន្មានមកពីព្រះជាម្ចាស់នៅលើផែនដីនេះ មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ នោះយើងដែលបែរចេញពីព្រះជាម្ចាស់ដែលមានបន្ទូលពីស្ថានសួគ៌ រឹតតែមិនអាចគេចផុតបានទៅទៀត។
យើងមានកន្លែងថ្វាយតង្វាយមួយដែលពួកអ្នកបម្រើនៅក្នុងរោងគ្មានសិទ្ធិបរិភោគអ្វីៗពីកន្លែងថ្វាយតង្វាយនោះឡើយ
នេះគឺជាការប្រៀបប្រដូចអំពីបច្ចុប្បន្នកាល ដែលការថ្វាយតង្វាយ និងយញ្ញបូជាពុំអាចធ្វើឲ្យមនសិការរបស់អ្នកបម្រើគ្រប់លក្ខណ៍បានឡើយ។
ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញព្រះវិហារនៅស្ថានសួគ៌ ដែលជារោងនៃសេចក្ដីបន្ទាល់បានបើកចំហ