ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
ហេព្រើរ 6:5 - Khmer Christian Bible បានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះជាម្ចាស់ និងអំណាចនៃលោកខាងមុខរួចហើយ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងបានភ្លក់សេចក្ដីល្អនៃព្រះបន្ទូលរបស់ព្រះ និងព្រះចេស្ដានៃលោកខាងមុខ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងការឫទ្ធិបារមីរបស់បរលោកនាយ អាល់គីតាប ព្រមទាំងស្គាល់ឱជារសនៃបន្ទូលដ៏ល្អវិសេសរបស់អុលឡោះ និងស្គាល់អំណាចទាំងឡាយនៃសូរ៉កាទៀតផង។ |
ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។
ដ្បិតស្ដេចហេរ៉ូឌកោតខ្លាច និងការពារលោកយ៉ូហាន ព្រោះដឹងថា គាត់ជាមនុស្សសុចរិតបរិសុទ្ធ ហើយព្រះអង្គស្ដាប់គាត់ទាំងពេញចិត្ដយ៉ាងខ្លាំង ប៉ុន្ដែក៏រារែកក្នុងចិត្ដយ៉ាងខ្លាំងដែរ។
គ្រាប់ពូជលើថ្មជាអស់អ្នកដែលនៅពេលបានឮព្រះបន្ទូល ក៏ទទួលយកដោយអំណរ តែអ្នកទាំងនេះគ្មានឫសទេ ពួកគេជឿបានតែមួយរយៈ ហើយនៅពេលមានសេចក្ដីល្បួង ពួកគេក៏បោះបង់ចោល។
ហើយចូរយកសេចក្ដីសង្គ្រោះជាមួក និងយកដាវរបស់ព្រះវិញ្ញាណដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។
ព្រះជាម្ចាស់មិនបានដាក់លោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យនៅក្រោមការត្រួតត្រារបស់ពួកទេវតាឡើយ
ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង។
ប៉ុន្ដែព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះបន្ទូលនេះជាដំណឹងល្អដែលបានប្រកាសមកអ្នករាល់គ្នា។
ដ្បិតបើពួកគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកិយដោយការស្គាល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង ប៉ុន្ដែបែរជាទៅជាប់ជំពាក់នឹងសេចក្ដីទាំងនោះម្ដងទៀត ហើយឲ្យសេចក្ដីទាំងនោះបង្ក្រាបពួកគេបាន នោះស្ថានភាពចុងក្រោយសម្រាប់ពួកគេ នឹងត្រលប់ជាអាក្រក់ជាងមុនទៅទៀត។