ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
ហេព្រើរ 6:2 - Khmer Christian Bible សេចក្ដីបង្រៀនអំពីពិធីជ្រមុជទឹក ពិធីដាក់ដៃ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីបង្រៀនអំពីពិធីលាងសម្អាត ការដាក់ដៃ ការរស់ឡើងវិញរបស់មនុស្សស្លាប់ និងការជំនុំជម្រះដ៏អស់កល្បជានិច្ចនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនឹងសេចក្ដីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្ដីរស់ពីស្លាប់ឡើងវិញ នឹងសេចក្ដីជំនុំជំរះកាត់ទោស ដល់អស់កល្បជានិច្ចនោះឡើយ អាល់គីតាប អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។ |
ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
ប៉ុន្ដែលោកយ៉ូហានបានព្យាយាមឃាត់ព្រះអង្គដោយទូលថា៖ «ខ្ញុំត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញដូច្នេះ?»
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។
អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។
ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ គាត់ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសំអាតនៅមុនពេលបរិភោគអាហារ។
រីឯខ្ញុំវិញ មានពិធីជ្រមុជមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំត្រូវទទួលការឈឺចាប់បំផុត លុះត្រាតែពិធីនោះបានសម្រេច
នោះអ្នកនឹងមានពរហើយ ព្រោះពួកគេសងអ្នកវិញមិនបានឡើយ ដូច្នេះអ្នកនឹងទទួលការតបស្នងនៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
ហើយចេញមក អស់អ្នកប្រព្រឹត្តល្អនឹងរស់ឡើងវិញដើម្បីមានជីវិត រីឯអស់អ្នកប្រព្រឹត្តអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលការជំនុំជម្រះ
«តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»
បន្ទាប់ពីបានតមអាហារ អធិស្ឋាន និងដាក់ដៃលើអ្នកទាំងពីររួចហើយ ពួកគេក៏ចាត់អ្នកទាំងពីរនោះឲ្យចេញទៅ។
បន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់បានទទួលពិធីជ្រមុជទឹករួច គាត់ក៏ទទូចសុំយើងថា៖ «បើពួកលោកយល់ឃើញថា ខ្ញុំពិតជាស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់ខ្ញុំ!» ហើយនាងបានទទូចរហូតដល់យើងព្រម។
នៅវេលាយប់ដដែលនោះ ក្រោយពេលយកពួកគាត់ទៅលាងរបួសរួចហើយ ឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលក៏ទទួលពិធីជ្រមុជទឹកភ្លាម។
ហើយក៏មានពួកទស្សនវិទូខាងគណៈអេពីគួរ និងខាងគណៈស្ទអ៊ីកខ្លះ បានជជែកដេញដោលជាមួយលោកប៉ូលដែរ គឺមានអ្នកខ្លះសួរថា៖ «តើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនេះ ចង់និយាយអំពីអ្វី?» អ្នកខ្លះទៀតនិយាយថា៖ «គាត់ប្រហែលជាអ្នកផ្សព្វផ្សាយអំពីព្រះរបស់ពួកបរទេសហើយ» [ពួកគេពោលដូច្នេះ] ព្រោះគាត់កំពុងប្រកាសអំពីព្រះយេស៊ូ និងការរស់ឡើងវិញរបស់ព្រះអង្គ។
លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
បន្ទាប់មក អស់អ្នកដែលបានទទួលយកពាក្យសំដីរបស់គាត់ដោយអំណរ គេបានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះមានមនុស្សប្រហែលបីពាន់នាក់ ត្រូវបានបន្ថែមទៅក្នុងចំណោមពួកគេ។
ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ី និងគណៈផារិស៊ី ដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់»
ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។
លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។
ប៉ុន្ដែនៅពេលលោកប៉ូលកំពុងអធិប្បាយអំពីសេចក្ដីសុចរិត និងការគ្រប់គ្រងចិត្ដ ព្រមទាំងអំពីការជំនុំជម្រះដែលនឹងកើតឡើង លោកភេលីចក៏មានការភ័យខ្លាច ហើយប្រាប់ថា៖ «ឥឡូវនេះ ត្រលប់ទៅសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងកោះហៅអ្នកមកម្ដងទៀត»។
ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
ទាំងទាស់ចិត្ដជាខ្លាំង ព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជន និងប្រកាសអំពីការរស់ពីស្លាប់ឡើងវិញតាមរយៈព្រះយេស៊ូ។
ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។
នៅថ្ងៃមួយ ព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។
ទាំងបានទទួលពិធីជ្រមុជទឹកទៅក្នុងលោកម៉ូសេនៅក្នុងពពក និងនៅក្នុងសមុទ្រទាំងអស់គ្នា
ព្រោះយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថា ជនជាតិយូដា ឬជនជាតិក្រេក មិនថា បាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នាផឹកព្រះវិញ្ញាណតែមួយ
ព្រោះយើងទាំងអស់គ្នាត្រូវបង្ហាញខ្លួននៅចំពោះមុខទីជំនុំជម្រះរបស់ព្រះគ្រិស្ដ ដើម្បីឲ្យម្នាក់ៗទទួលផលតាមអ្វីដែលបានប្រព្រឹត្តតាមរយៈរូបកាយនេះ មិនថាល្អ ឬអាក្រក់ឡើយ។
ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។
អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ
ពួកគេបានវង្វេងចេញពីសេចក្ដីពិតដោយនិយាយថា ការរស់ឡើងវិញបានកើតមានរួចហើយ ហើយពួកគេក៏បង្វែរអ្នកខ្លះចេញពីជំនឿទៀតផង។
រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួនដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយ ដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង
ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។
ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។