នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំមានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
ហេព្រើរ 11:10 - Khmer Christian Bible ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុងដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។ ព្រះគម្ពីរខ្មែរសាកល ដ្បិតលោកបានរង់ចាំទីក្រុងមួយដែលមានគ្រឹះ ដែលព្រះជាអ្នកគូរប្លង់ និងជាអ្នកសាងសង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។ អាល់គីតាប ណាពីអ៊ីព្រហ៊ីមទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលអុលឡោះបានធ្វើគម្រោង និងសង់ឡើង។ |
នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំមានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ
ប៉ុន្ដែយើងជារាស្រ្ដស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលយាងមកពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ
ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។
តែអ្នករាល់គ្នាបានចូលមកឯភ្នំស៊ីយ៉ូន ជាទីក្រុងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ជាក្រុងយេរូសាឡិមនៅស្ថានសួគ៌ ហើយមានទេវតាជាច្រើនអនេក
ដូច្នេះ ដោយព្រោះយើងបានទទួលនគរមួយដែលមិនកក្រើក នោះយើងត្រូវដឹងគុណ ទាំងបម្រើព្រះជាម្ចាស់ឲ្យសព្វព្រះហឫទ័យព្រះអង្គ ដោយចិត្ដគោរពកោតខ្លាច
ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។
ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានអ្នកសង់ឡើង ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានបង្កើតរបស់សព្វសារពើ។
ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។