ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។
ហេព្រើរ 10:28 - Khmer Christian Bible អ្នកដែលបដិសេធគម្ពីវិន័យរបស់លោកម៉ូសេដោយមានបន្ទាល់របស់សាក្សីពីរ ឬបីនាក់ អ្នកនោះត្រូវស្លាប់ដោយឥតប្រណីឡើយ ព្រះគម្ពីរខ្មែរសាកល អ្នកណាដែលបដិសេធក្រឹត្យវិន័យរបស់ម៉ូសេ នឹងស្លាប់ដោយឥតត្រាប្រណី ដោយយោងតាមពាក្យបន្ទាល់របស់សាក្សីពីរ ឬបីនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលបំពានក្រឹត្យវិន័យរបស់លោកម៉ូសេ ដោយមានមនុស្សពីរ ឬបីនាក់ជាបន្ទាល់ នោះនឹងត្រូវស្លាប់ដោយឥតត្រាប្រណី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮ គេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលក្បត់ក្រិត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្ដីបន្ទាល់របស់មនុស្ស២ឬ៣នាក់ អាល់គីតាប នរណាម្នាក់បំពានលើហ៊ូកុំរបស់ណាពីម៉ូសា ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮគេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ |
ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។
សូម្បីតែនៅក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាក៏មានសេចក្ដីចែងទុកមកដែរថា សេចក្ដីបន្ទាល់របស់មនុស្សពីរនាក់គឺជាសេចក្ដីពិត
ដ្បិតព្រះអង្គមានបន្ទូលប្រាប់លោកម៉ូសេថា៖ «យើងនឹងមេត្ដាចំពោះអ្នកណាដែលយើងមេត្ដា ហើយយើងនឹងអាណិតអាសូរចំពោះអ្នកណាដែលយើងអាណិតអាសូរ»។
នេះជាលើកទីបីហើយដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ពាក្យសំដីទាំងអស់នឹងត្រូវរាប់ជាបានការដោយមាត់សាក្សីពីរ ឬបីនាក់
ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាបដិសេធមិនព្រមស្ដាប់តាមព្រះអង្គដែលមានបន្ទូលឡើយ ដ្បិតនៅពេលពួកអ្នកដែលបដិសេធមិនព្រមស្ដាប់តាមមនុស្សដែលផ្ដល់ពាក្យទូន្មានមកពីព្រះជាម្ចាស់នៅលើផែនដីនេះ មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ នោះយើងដែលបែរចេញពីព្រះជាម្ចាស់ដែលមានបន្ទូលពីស្ថានសួគ៌ រឹតតែមិនអាចគេចផុតបានទៅទៀត។
ដ្បិតបើព្រះបន្ទូលដែលបានប្រកាសតាមរយៈពួកទេវតាអាចយកជាការបាន ហើយគ្រប់ទាំងការល្មើស និងការមិនស្ដាប់បង្គាប់បានទទួលទោសយ៉ាងយុត្តិធម៌ទៅហើយ
ដ្បិតការជំនុំជម្រះគ្មានសេចក្ដីមេត្ដាករុណាទេ ចំពោះអស់អ្នកដែលគ្មានសេចក្ដីមេត្ដាករុណា ប៉ុន្ដែសេចក្ដីមេត្ដាករុណានឹងឈ្នះការជំនុំជម្រះ។