ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:7 - Khmer Christian Bible

កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កណ្ដូប​ទាំងនោះ មាន​សណ្ឋាន​ស្រដៀងនឹង​សេះ​ដែល​ត្រៀមខ្លួន​ទៅ​ច្បាំង​។ នៅលើ​ក្បាល​របស់​ពួកវា​មានអ្វី​ដូចជា​មកុដ ដែល​ស្រដៀងនឹង​មាស ហើយ​មុខ​របស់​ពួកវា​ដូច​មុខ​មនុស្ស​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កណ្តូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​រៀប​នឹង​ចូល​ច្បាំង នៅ​លើ​ក្បាល​វា​មើល​ទៅ​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កណ្តូប​ទាំង​នោះ​មើល​ទៅ​ដូច​ជា​សេះ ដែល​រៀប​នឹង​ចូល​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មាន​មុខ​វា​ដូច​ជា​មុខ​មនុស្ស

សូមមើលជំពូក

អាល់គីតាប

កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។

សូមមើលជំពូក



វិវរណៈ 9:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​ឃើញ​សេះ​ស​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ធ្នូ​ និង​បាន​ទទួល​មកុដ​មួយ​ រួច​បាន​ចេញ​ទៅ​ទាំង​មាន​ជ័យជម្នះ​ ដើម្បី​យក​ឈ្នះ។​


មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​