Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:3 - Khmer Christian Bible

3 មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 បន្ទាប់មក មាន​កណ្ដូប​ចេញពី​ផ្សែង​មក​លើ​ផែនដី ហើយ​មាន​អានុភាព​មួយ​បាន​ប្រទាន​ដល់​ពួកវា ដូច​អានុភាព​ដែល​ខ្យាដំរី​នៅលើ​ផែនដី​មាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បន្ទាប់​មក មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​ជា​អំណាច​ខ្យាដំរី​ដែល​នៅ​ផែនដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យា‌ដំរី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​អំណាច​ខ្យា‌ដំរី​ដែល​នៅ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យាដំរី​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍​ ខ្ញុំ​បាន​ឲ្យ​សិទ្ធិ​អំណាច​ដល់​អ្នក​រាល់គ្នា​ដើរ​ជាន់​សត្វ​ពស់​ សត្វ​ខ្យាដំរី​ និង​លើ​អំណាច​ទាំង​អស់​របស់​ខ្មាំង​សត្រូវ​ ហើយ​គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់គ្នា​បាន​ឡើយ​


កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចុកចាប់​ក្នុង​រវាង​ប្រាំខែ​ប៉ុណ្ណោះ​ ហើយ​ការ​ឈឺ​ចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ ដូច​ជា​ការ​ឈឺ​ចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅ​ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។​


កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម