ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។
វិវរណៈ 6:7 - Khmer Christian Bible ពេលកូនចៀមបកត្រាទីបួន នោះខ្ញុំបានឮសំឡេងសត្វមានជីវិតទីបួននិយាយថា៖ «ចូរមក!» ព្រះគម្ពីរខ្មែរសាកល ពេលកូនចៀមបកត្រាទីបួនចេញ ខ្ញុំបានឮសំឡេងរបស់សត្វមានជីវិតទីបួន ពោលថា៖ “មក៍!” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮតួមានជីវិតទីបួនពោលថា៖ «ចូរមក!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថា: «សូមអញ្ជើញមក!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ អាល់គីតាប ពេលកូនចៀមបកត្រាទីបួន ខ្ញុំឮសូរសំឡេងសត្វមានជីវិតទីបួនពោលថាៈ «សូមអញ្ជើញមក!»។ |
ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។
សត្វមានជីវិតទីមួយដូចជាតោ សត្វមានជីវិតទីពីរដូចជាកូនគោ សត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួនដូចជាឥន្ទ្រីដែលកំពុងហើរ។
ពេលកូនចៀមបកត្រាមួយក្នុងចំណោមត្រាទាំងប្រាំពីរ នោះខ្ញុំបានឃើញ ហើយបានឮសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយដូចជាសំឡេងផ្គរលាន់ថា៖ «ចូរមក!»
ពេលកូនចៀមបកត្រាទីបី នោះខ្ញុំឮសត្វមានជីវិតទីបីនិយាយថា៖ «ចូរមក!» ខ្ញុំក៏ឃើញសេះខ្មៅមួយមក ហើយអ្នកជិះនៅលើវាកាន់ជញ្ជីងមួយនៅក្នុងដៃ