នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី
វិវរណៈ 6:2 - Khmer Christian Bible ខ្ញុំក៏ឃើញសេះសមួយមក ហើយអ្នកជិះនៅលើវាកាន់ធ្នូ និងបានទទួលមកុដមួយ រួចបានចេញទៅទាំងមានជ័យជម្នះ ដើម្បីយកឈ្នះ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះសមួយ។ អ្នកដែលជិះសេះនោះកាន់ធ្នូមួយ ហើយមានមកុដប្រទានដល់អ្នកនោះ រួចអ្នកនោះក៏ចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីបានជ័យជម្នះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមើលទៅឃើញមានសេះសមួយ អ្នកជិះលើវាមានកាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីវាយយកជ័យជម្នះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមើលទៅឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជម្នះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ។ អាល់គីតាប ខ្ញុំមើលទៅ ឃើញសេះសមួយ អ្នកជិះសេះនោះកាន់ធ្នូ។ គាត់បានទទួលមកុដមួយ ហើយចាកចេញទៅមានរាងដូចជាអ្នកឈ្នះ ដើម្បីវាយយកជ័យជំនះ។ |
នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី
ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា
បន្ទាប់មកទេវតាទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅស្ថានសួគ៌បន្លឺឡើងថា៖ «នគររបស់លោកិយនេះបានត្រលប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រិស្ដរបស់ព្រះអង្គ ហើយព្រះអង្គនឹងសោយរាជ្យរហូតអស់កល្បជានិច្ច»។
ប្រទេសទាំងឡាយមានកំហឹង ប៉ុន្ដែសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ ជាពេលកំណត់ដែលត្រូវជំនុំជម្រះមនុស្សស្លាប់ ហើយប្រទានរង្វាន់ដល់ពួកបាវបម្រើរបស់ព្រះអង្គ ដល់ពួកអ្នកនាំព្រះបន្ទូល ដល់ពួកបរិសុទ្ធ និងដល់ពួកអ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ ទាំងតូច ទាំងធំ ព្រមទាំងបំផ្លាញពួកអ្នកដែលបំផ្លាញផែនដីផង»។
ពេលនោះខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្ដៀវដ៏មុតនៅនឹងដៃរបស់លោក។
ខ្ញុំបានឃើញមានដូចជាសមុទ្រកែវលាយជាមួយភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វសាហាវនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វាកំពុងឈរនៅលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះជាម្ចាស់
ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។
រីឯកងទ័ពនៅស្ថានសួគ៌ដែលស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិត សស្អាត បានជិះសេះសតាមព្រះអង្គ។
អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើងនៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះវរបិតារបស់យើងនៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
កណ្ដូបទាំងនោះមានរូបរាងដូចជាសេះដែលបានត្រៀមជាស្រេចសម្រាប់ច្បាំង ហើយនៅពីលើក្បាលពួកវា មានដូចជាមកុដមាស ហើយមុខពួកវាដូចជាមុខមនុស្ស