រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វសាហាវនោះ ពួកគេនឹងស្អប់ស្រ្ដីពេស្យានោះ ហើយនឹងធ្វើឲ្យនាងហិនហោច និងនៅអាក្រាត ពួកគេនឹងស៊ីសាច់នាង ហើយដុតនាងដោយភ្លើងទៀតផង
វិវរណៈ 18:19 - Khmer Christian Bible ពួកគេក៏បាចធូលីដីលើក្បាលរបស់ខ្លួន ហើយស្រែកឡើង ទាំងទ្រហោយំ និងកាន់ទុក្ខថា៖ «វេទនាហើយ វេទនាហើយ ទីក្រុងដ៏ធំដែលអ្នកមាននាវាទាំងអស់នៅតាមសមុទ្រត្រលប់ជាមានបានដោយសារទ្រព្យសម្បត្ដិរបស់ក្រុងនោះ ដ្បិតក្រុងនោះបានវិនាសអស់ក្នុងរយៈពេលតែមួយម៉ោង! ព្រះគម្ពីរខ្មែរសាកល ពួកគេបាចធូលីលើក្បាលរបស់ខ្លួន ទាំងយំសោកកាន់ទុក្ខ ហើយស្រែកឡើងថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំ ជាកន្លែងដែលអស់អ្នកដែលមានសំពៅនៅតាមសមុទ្រ បានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែទ្រព្យសម្បត្តិរបស់នាងអើយ! ដ្បិតនាងបានវិនាសក្នុងមួយរំពេចហើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាចធូលីដីលើក្បាល ហើយយំសោក និងកាន់ទុក្ខ ទាំងពោលថា៖ «វេទនាហើយ! វេទនាហើយ! ទីក្រុងដ៏ធំ ដែលពួកអ្នកមាននាវាទាំងអស់នៅតាមសមុទ្ររកស៊ីមានបាន ដោយសារទ្រព្យសម្បត្តិរបស់ក្រុងនេះ ដ្បិតក្រុងនេះបានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគេបាចធូលីដីទៅលើក្បាលខ្លួនគេ ទាំងស្រែកឡើង ដោយយំទួញ ហើយសោកសង្រេងថា វេទនាៗហើយ ទីក្រុងដ៏ធំ ដែលអស់ពួកអ្នកមាននាវាដើរសមុទ្របានមានឡើង ដោយសារសេចក្ដីប្រសើររុងរឿងរបស់វា ពីព្រោះវាត្រូវចោលស្ងាត់ទៅ ក្នុងខណតែ១ម៉ោង។ អាល់គីតាប គេបាចធូលីដីលើក្បាលរបស់ខ្លួន ហើយនាំគ្នាយំសោក និងកាន់ទុក្ខ ទាំងពោលថាៈ“វេទនាហើយ! វេទនាហើយ! មហានគរដែលធ្វើឲ្យពួកម្ចាស់សំពៅនៅតាមសមុទ្ររកស៊ីមានបាន ដោយសារតែភោគសម្បត្តិរបស់ក្រុងនេះ។ ក្នុងពេលតែមួយម៉ោងក្រុងនេះទៅជាស្ងាត់ជ្រងំ!”។ |
រីឯស្នែងទាំងដប់ដែលអ្នកបានឃើញ និងសត្វសាហាវនោះ ពួកគេនឹងស្អប់ស្រ្ដីពេស្យានោះ ហើយនឹងធ្វើឲ្យនាងហិនហោច និងនៅអាក្រាត ពួកគេនឹងស៊ីសាច់នាង ហើយដុតនាងដោយភ្លើងទៀតផង
ពួកគេឈរពីចម្ងាយ ដោយព្រោះខ្លាចការឈឺចាប់របស់ក្រុងនោះ ហើយនិយាយថា៖ «វេទនាហើយ វេទនាហើយ ក្រុងបាប៊ីឡូនជាក្រុងដ៏ធំ និងជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានសម្រេចក្នុងរយៈពេលតែមួយម៉ោង»។
ពីព្រោះជនជាតិទាំងឡាយបានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទដ៏រោលរាលរបស់ក្រុងនោះ ពួកស្ដេចនៅលើផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយក្រុងនោះ ហើយពួកឈ្មួញនៅលើផែនដីក៏ត្រលប់ជាមានបានដោយសារសេចក្ដីស្រើបស្រាលដ៏លើសលប់របស់ក្រុងនោះ»។
ហេតុនេះបានជាគ្រោះកាចរបស់ក្រុងនោះនឹងមកដល់ក្នុងថ្ងៃតែមួយ គឺជាសេចក្ដីស្លាប់ ទុក្ខព្រួយ និងគ្រោះអត់ឃ្លាន ហើយក្រុងនោះនឹងត្រូវដុតដោយភ្លើង ដ្បិតព្រះអម្ចាស់ដែលជំនុំជម្រះក្រុងនោះ ព្រះអង្គខ្លាំងពូកែ។