ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
វិវរណៈ 14:16 - Khmer Christian Bible ដូច្នេះអ្នកដែលអង្គុយនៅលើពពកក៏បោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូត។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកដែលអង្គុយលើពពកបានបោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូតកាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកដែលអង្គុយនៅលើពពក ក៏លូកកណ្តៀវទៅលើផែនដី ហើយផែនដីក៏បានច្រូតរួចរាល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះអង្គ ដែលគង់នៅលើពពក ទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ។ អាល់គីតាប ពេលនោះ អ្នកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។ |
ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
ពេលនោះខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្សអង្គុយលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល និងកាន់កណ្ដៀវដ៏មុតនៅនឹងដៃរបស់លោក។
មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អ្នកដែលអង្គុយនៅលើពពកនោះថា៖ «សូមប្រើកណ្ដៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលច្រូតហើយ ពីព្រោះចម្រូតនៅផែនដីទុំហើយ។»
មានទេវតាមួយរូបទៀតចេញពីព្រះវិហារដែលនៅស្ថានសួគ៌ ទេវតានោះក៏មានកណ្ដៀវមួយដ៏មុតដែរ
ដូច្នេះទេវតានោះក៏បោះកណ្ដៀវរបស់គាត់ទៅលើផែនដី ហើយប្រមូលផលទំពាំងបាយជូរនៅលើផែនដី រួចបោះចូលទៅក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។