ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
លូកា 9:31 - Khmer Christian Bible ដែលបានលេចមកក្នុងសិរីរុងរឿង ទាំងនិយាយពីការសោយទិវង្គតរបស់ព្រះអង្គដែលនឹងត្រូវសម្រេចនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរខ្មែរសាកល លោកទាំងពីរបានលេចមកក្នុងរស្មីរុងរឿង ហើយនិយាយអំពីការចាកចេញរបស់ព្រះយេស៊ូវដែលរៀបនឹងសម្រេចនៅយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងពីរបានលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសម្រេចនៅក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម អាល់គីតាប អ្នកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយនិយាយអំពីដំណើរ ដែលអ៊ីសានឹងត្រូវស្លាប់ នៅក្រុងយេរូសាឡឹម។ |
ព្រះអង្គមានបន្ទូលថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ និងសម្លាប់ ហើយលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។
ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា
ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។
ពេលព្រះគ្រិស្ដដែលជាជីវិតរបស់អ្នករាល់គ្នាបង្ហាញខ្លួន នោះអ្នករាល់គ្នាក៏នឹងបង្ហាញខ្លួនជាមួយព្រះអង្គនៅក្នុងសិរីរុងរឿងដែរ។
ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។
បន្ទាប់ពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលកន្លងមក ព្រះជាម្ចាស់ដ៏មានព្រះគុណគ្រប់បែបយ៉ាងដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ឲ្យមាំមួន ឲ្យមានកម្លាំង និងឲ្យអ្នករាល់គ្នារឹងមាំឡើង។
ខ្ញុំនឹងខ្នះខ្នែង ដើម្បីឲ្យក្រោយពេលខ្ញុំចាកចេញពីលោកនេះ អ្នករាល់គ្នានៅតែចងចាំពីសេចក្ដីទាំងនេះគ្រប់ពេលវេលាជានិច្ច។
នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។