លូកា 9:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 លោកទាំងពីរបានលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសម្រេចនៅក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 លោកទាំងពីរបានលេចមកក្នុងរស្មីរុងរឿង ហើយនិយាយអំពីការចាកចេញរបស់ព្រះយេស៊ូវដែលរៀបនឹងសម្រេចនៅយេរូសាឡិម។ សូមមើលជំពូកKhmer Christian Bible31 ដែលបានលេចមកក្នុងសិរីរុងរឿង ទាំងនិយាយពីការសោយទិវង្គតរបស់ព្រះអង្គដែលនឹងត្រូវសម្រេចនៅក្រុងយេរូសាឡិម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ដែលលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម សូមមើលជំពូកអាល់គីតាប31 អ្នកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយនិយាយអំពីដំណើរ ដែលអ៊ីសានឹងត្រូវស្លាប់ នៅក្រុងយេរូសាឡឹម។ សូមមើលជំពូក |
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។