ដោយព្រះយេស៊ូមានក្ដីអាណិតអាសូរក៏ពាល់ភ្នែករបស់ពួកគេ។ រំពេចនោះ ពួកគេក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គទៅ។
លូកា 8:44 - Khmer Christian Bible កាលបានចូលមកជិតពីខាងក្រោយ នាងបានពាល់រំយោលអាវរបស់ព្រះអង្គ ហើយនាងក៏បានឈប់ធ្លាក់ឈាមភ្លាម។ ព្រះគម្ពីរខ្មែរសាកល នាងបានចូលមកជិតពីខាងក្រោយ ហើយពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គ។ រំពេចនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណ១រំពេចនោះ អាល់គីតាប នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវអ៊ីសា ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ |
ដោយព្រះយេស៊ូមានក្ដីអាណិតអាសូរក៏ពាល់ភ្នែករបស់ពួកគេ។ រំពេចនោះ ពួកគេក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គទៅ។
ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ» ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង។
មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ
ពេលព្រះអង្គទៅដល់ទីណាក៏ដោយ មិនថានៅក្នុងភូមិស្រុក ឬក្រុងទេ ពួកគេបានដាក់អ្នកជំងឺនៅតាមផ្លូវ ហើយអង្វរព្រះអង្គឲ្យពួកគេពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយអស់អ្នកដែលបានពាល់ ក៏បានជាសះស្បើយ។
ព្រះអង្គក៏ដាក់ព្រះហស្ដលើគាត់ ហើយគាត់ក៏បានងើបត្រង់ឡើងភ្លាម ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់។
និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។
ហើយមានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់អាចព្យាបាលនាងជាឡើយ។
ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក»
ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។
សូម្បីតែកន្សែងដៃ ឬក្រមាដែលយកចេញពីខ្លួនរបស់គាត់ទៅគ្របលើពួកអ្នកជំងឺ នោះពួកគេក៏បានជាពីជំងឺ ហើយពួកវិញ្ញាណអាក្រក់ក៏ចេញដែរ
ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និងកន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ