Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:3 - Khmer Christian Bible

3 ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​ ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេស៊ូវ​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ទាំង​មានបន្ទូលថា​៖“ខ្ញុំ​សុខចិត្ត​! ចូរឲ្យ​បានបរិសុទ្ធ​ចុះ”។ ភ្លាមនោះ គាត់​បានបរិសុទ្ធ​ពី​ជំងឺឃ្លង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!» រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា​លូក​ដៃ​ទៅ​ពាល់​គាត់ ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ»។ រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:3
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​នោះ​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត‍។​


ព្រះអង្គ​អាណិត​គាត់​យ៉ាង​ខ្លាំង​ ទាំង​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​


ព្រះអង្គ​បាន​ភ្ញាក់​ឡើង​ ហើយ​បន្ទោស​ខ្យល់​ និង​មាន​បន្ទូល​ទៅ​កាន់​រលក​ថា៖​ «ចូរ​ស្ងប់​ ហើយ​ស្ងៀម​ទៅ!»​ នោះ​ខ្យល់​ក៏​ស្ងប់​ ហើយ​ក៏​មាន​ភាព​ស្ងាត់​ឈឹង​


ព្រះអង្គ​ក៏​ចាប់​ដៃ​ក្មេង​នោះ​ទាំង​មាន​បន្ទូល​ថា៖​ «តាលីថាគូមី»​ មាន​ន័យ​ថា​ «នាង​តូច​អើយ​ ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ ចូរ​ក្រោក​ឡើង»​


ព្រះអង្គ​សម្លឹង​ទៅ​លើ​មេឃ​ ទាំង​ដក​ដង្ហើម​ធំ​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អិបផាថា»​ មាន​ន័យ​ថា​ «ចូរ​បើក​ឡើង»​


ដោយ​ឃើញ​បណ្ដាជន​កំពុង​តែ​រត់​មក​ជួប​ជុំ​គ្នា​ ព្រះយេស៊ូ​មាន​បន្ទូល​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖​ «វិញ្ញាណ​ថ្លង់​គ​ យើង​បង្គាប់​ឯង​ ចេញ​ពី​ក្មេង​នេះ​ទៅ​ ហើយ​កុំ​ចូល​ក្មេង​នេះ​ទៀត»​


ហើយ​នៅ​ជំនាន់​លោក​អេលីសេ​ ជា​អ្នក​នាំ​ព្រះបន្ទូល​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​នៅ​ក្នុង​អ៊ីស្រាអែល​ ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ស្អាត​ទេ​ គឺ​មាន​តែ​លោក​ណាម៉ាន​ ជា​ជន​ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។​


ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់!​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​ ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង។​


រួច​ព្រះអង្គ​ក៏​ចូល​មក​ពាល់​ក្ដារ​មឈូស​ ឯ​ពួក​អ្នក​កំពុង​សែង​បាន​ឈរ​នៅ​ទ្រឹង​ ហើយ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ្នក​កំលោះ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​ ចូរ​ក្រោក​ឡើង»។​


ពេល​ព្រះអង្គ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖​ «ឡាសារ​អើយ!​ ចេញ​មក!»​


បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ដែល​គ្មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ក្នុង​ចំណោម​ពួកគេ​ទេ​ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​បាន​ឃើញ​ហើយ​ ហើយ​ពួកគេ​ស្អប់​ទាំងខ្ញុំ​ និង​ព្រះវរបិតា​របស់​ខ្ញុំ​ទៀត។​


ដ្បិត​ព្រះ​វរ​បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា​ នោះ​ព្រះរាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ជា​យ៉ាង​នោះ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម